**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

អ្នកនាំពាក្យសមាគមធនាគារកម្ពុជា៖ ការរៀបចំឥណទានឡើងវិញនឹងជួយដល់អ្នកកំពុងជាប់កម្ចី ទទួលបានលក្ខខណ្ឌអនុគ្រោះ និងជួយសម្រាលបន្ទុកចំណាយ

ភ្នំពេញ៖ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា (ABC) បានបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនឹងជួយដល់អ្នកកំពុងជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចទទួលបានលក្ខខណ្ឌអនុគ្រោះមួយចំនួន ដែលនឹងជួយសម្រាលបន្ទុកដល់អតិថិជន ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់បណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចទាំងមូល។

ការលើកឡើងរបស់លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ យន្តការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។

បន្ថែមលើសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី២៣ សីហា ក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្មារតីរួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការសម្រួលដល់អតិថិជនជួបប្រទះ ស្ថានភាពលំបាកក្នុងការបង់សងឥណទានផងដែរ។

លោកបានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញជូនអតិថិជន នឹងជួយសម្រាលបន្ទុកដល់អតិថិជន ដែលគាត់មានការលំបាកផ្នែកហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់បណ្តោះអាសន្ន ឬមានការលំបាកក្នុងការបង់សងត្រឡប់មកកាន់គ្រឹះស្ថានបណ្តោះអាសន្ន ឬលំហូរសាច់ប្រាក់ក្នុងអាជីវកម្មមានភាពរអាក់រអួលក្នុងអំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងមូល។

លោកបន្តថា ការរៀបចំឥណទានឡើងវិញ នឹងជួយដល់អ្នកកំពុងជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចទទួលបានលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនដូចជា កាត់បន្ថយចំនួនប្រាក់ដើម ដែលបង់សងត្រឡប់ប្រចាំខែ ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន ទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះ អតិថិជន អាចទទួលបានការបន្ធូរបន្ថយអត្រាការប្រាក់នៅក្នុងការរៀបចំឥណទានឡើងវិញ ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។
ទន្ទឹមគ្នានេះ អតិថិជនអាចស្នើសុំពន្យាពេលទូទាត់សងតែការប្រាក់ ឬប្រាក់ដើម ឬ អតិថិជនអាចស្នើពន្យាឆ្នាំ (ឥណប្រតិទាន) នៃឥណទានយូរជាងមុន។ បន្ថែមលើនេះ អតិថិជនអាចស្នើបង់សងតែការប្រាក់ និងសងដើមទាំងអស់នៅចុងគ្រា ឬក៏បន្ថែម និង/ឬផ្លាស់ប្តូរអ្នករួមខ្ចី។

លោកបានគូសបញ្ជាក់ថា ការស្នើរៀបចំឥណទានឡើងវិញនេះ គឺសម្រាប់អតិថិជនទាំងអស់ ដែលជួបប្រទះការលំបាកលំហូរសាច់ប្រាក់ក្នុងរយៈពេលបណ្តោះអាសន្ន ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។ ដោយឡែក ចំពោះអតិថិជនដែលមានលទ្ធភាព សូមបន្តបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌនៃកិច្ចសន្យារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង