ថ្នាក់ដឹកនាំក្ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ញឹម រដ្ឋា ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់រួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ណែនាំតម្រង់ទិសដល់មន្រ្តីរាជការទាំងអស់ ទៅលើការងារដែលនៅសេសសល់ និងបន្ថែមថ្មីៗមួយចំនួនដែលក្រសួងមុខងារសាធារណៈបាននឹងកំពុងអនុវត្តនិងដាក់ឱ្យអនុវត្តដោយមានការចូលរួមពីមន្ទីរទូទាំងប្រទេស គឺការចូលរួមរបបប្រជុំប្រចាំខែទៅលើការងារពាក់ព័ន្ធ និងការងារបន្តទៅមុខដូចជា៖ ពាក់ព័ន្ធនឹងគ្រូបង្រៀនជាប់កិច្ចសន្យា ដើម្បីពិនិត្យពិនិត្យមើលគ្រប់សាលារៀនទាំងអស់នៅមត្តេយ្យសិក្សា និងបឋមសិក្សា និងគ្រូពីរវេនពីរខួប, ការងារជ្រើសរើសតែងតាំងនាយកកម្រិតមត្តេយ្យសិក្សានិងបឋមសិក្សា, ការងារប្រាក់តំបន់សម្រាប់វិស័យអប់រំនិងសុខាភិបាល, ការងារជ្រើសរើសមន្រ្តីរាជការ សម្រាប់ក្រសួង-ស្ថាប័នមួយចំនួនដែលនៅសល់, ការជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការរបស់សាលាភូមិន្ទរដ្ឋបាល។ បន្ថែមពីនោះ នៅក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈនឹងរៀបចំគាំទ្រការបណ្តុះបណ្តាលផ្នែកជំនាញមុខងារសាធារណៈ រួមទាំងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាសម្រាប់មន្រ្តីជំនាញ ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មនៃការអនុវត្ត និងផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរមុខងារសាធារណៈពោធិ៍សាត់ និងបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយ ឆន្ទៈ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនដល់សាធារណៈជន និងការចូលរួមសហការអនុវត្តកិច្ចការងាររបស់ក្រសួងឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អង្គភាព ក៏ដូចជាស្ថាប័នថ្នាក់ជាតិ ៕រសួងមុខងារសាធារណៈ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ញឹម រដ្ឋា ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់រួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ណែនាំតម្រង់ទិសដល់មន្រ្តីរាជការទាំងអស់ ទៅលើការងារដែលនៅសេសសល់ និងបន្ថែមថ្មីៗមួយចំនួនដែលក្រសួងមុខងារសាធារណៈបាននឹងកំពុងអនុវត្តនិងដាក់ឱ្យអនុវត្តដោយមានការចូលរួមពីមន្ទីរទូទាំងប្រទេស គឺការចូលរួមរបបប្រជុំប្រចាំខែទៅលើការងារពាក់ព័ន្ធ និងការងារបន្តទៅមុខដូចជា៖ ពាក់ព័ន្ធនឹងគ្រូបង្រៀនជាប់កិច្ចសន្យា ដើម្បីពិនិត្យពិនិត្យមើលគ្រប់សាលារៀនទាំងអស់នៅមត្តេយ្យសិក្សា និងបឋមសិក្សា និងគ្រូពីរវេនពីរខួប, ការងារជ្រើសរើសតែងតាំងនាយកកម្រិតមត្តេយ្យសិក្សានិងបឋមសិក្សា, ការងារប្រាក់តំបន់សម្រាប់វិស័យអប់រំនិងសុខាភិបាល, ការងារជ្រើសរើសមន្រ្តីរាជការ សម្រាប់ក្រសួង-ស្ថាប័នមួយចំនួនដែលនៅសល់, ការជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការរបស់សាលាភូមិន្ទរដ្ឋបាល។ បន្ថែមពីនោះ នៅក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈនឹងរៀបចំគាំទ្រការបណ្តុះបណ្តាលផ្នែកជំនាញមុខងារសាធារណៈ រួមទាំងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាសម្រាប់មន្រ្តីជំនាញ ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មនៃការអនុវត្ត និងផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរមុខងារសាធារណៈពោធិ៍សាត់ និងបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយ ឆន្ទៈ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនដល់សាធារណៈជន និងការចូលរួមសហការអនុវត្តកិច្ចការងាររបស់ក្រសួងឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អង្គភាព ក៏ដូចជាស្ថាប័នថ្នាក់ជាតិ ៕