**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន

សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ជាមួយសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកជវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព

ភ្នំពេញ៖ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«ការបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន» នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តមនាយឧត្តមសេនីយ៍ ចាយ សាំងឃុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល គណៈគ្រប់គ្រងសាកលវិទ្យាល័យការពារជាតិ និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ពលទាហាន នាយទាហានរង នាយទាហាន និងយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានាពេលនេះ ក្នុងគោលបំណងសំខាន់ គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។ ចំពោះខ្លឹមសារលម្អិត គឺមានចែងនៅក្នុងកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់គ្នា រវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិ។

ក្នុងរបាយការណ៍របស់របស់ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានបង្ហាញពីកិច្ចសហប្រតិបត្តិការផ្សេងៗ និងសមិទ្ធផលនានារបស់សាលា និងសាកលវិទ្យាល័យ សម្រេចបាននាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមទាំងពីរ ក៏បានបង្ហាញភាពសំខាន់នៃអនុស្សរណៈនេះ ដែលមិនត្រឹមតែជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងស្ថាប័នទាំងពីរតែប៉ុណ្ណោះទេ តែជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរដ្ឋបាលសាធារណៈ និងវិស័យការពារជាតិ ក៏ដូចជាការចូលរួមថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ដែលសាលាភូមិន្ទរដ្ឋបាល បាននឹងកំពុងបំពេញបេសកម្ម ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធិភាព នៃការបណ្តុះបណ្តាល ដោយបានប្រែក្លាយ ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ និងទទួលបានការយកចិត្តដាក់ព្រមទាំងមានការគាំទ្រជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ទើរគ្រប់ក្រសួង-ស្ថាប័ន។

ក្នុងចំណាប់អារម្មណ៍ចំពោះពិធីចុះហត្ថលេខានាពេលនេះ ឯកឧត្តមប្រចាំការ យក់ ប៊ុនណា បានលើកឡើងថា “ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិនេះ គឺជាផ្នែកមួយនៃការពង្រឹង និងពង្រីកជវភាពនៃប្រព័ន្ធតួអង្គតែមួយ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ ឱ្យកាន់តែប្រសើរ គឺគ្រប់ក្រសួង-ស្ថាប័ន ធ្វើការជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក ប្រកបដោយសុខដុមនីយកម្ម ហើយធ្វើដំណើរព្រមគ្នា នៅក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០ ហើយក្តីប្រាថ្នារួមគ្នារបស់យើងទាំងអស់គ្នា គឺចង់ឃើញប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍយូរអង្វែងរាប់ពាន់ឆ្នាំទៅមុខទៀត”។

សូមជម្រាបថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិនេះ សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដោយ រីឯសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ តំណាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ ៕

អត្ថបទដែលជាប់ទាក់ទង