ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្ត្រីរាជការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្ត្រីរាជការដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មការ រួមនឹងមន្រ្តីជំនាញ។
កិច្ចប្រជុំបានពិភាក្សានិងសម្រេចលើសំណើតែងតាំងមន្រ្តីបម្រើការក្នុងទីស្ដីការក្រសួង និងការបញ្ចូលមន្ត្រីការទូតដែលបានបញ្ចប់អាណត្តិបេសកកម្មពីបរទេស ចូលក្នុងរចនាសម្ព័ន្ធក្រសួងវិញ ក្នុងគោលដៅបង្កេីនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារឱ្យកាន់តែល្អប្រសេីរ ៕