ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែសីហា និងលើទិសដៅការងារបន្ត
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែសីហា និងលើទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤។
កិច្ចប្រជុំក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះមាននាយរងសេនាធិការ ស្នងការរង ស្នងការដ្ឋានទាំង៧ នាយការិយាល័យ មេបញ្ជាការកងវរសេនាតូច កងអន្តរាគមន៍ ពាក់ព័ន្ធ និងភ្ជាប់តាមប្រព័ន្ធ Video Conferences ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត សាលាទាំង២ផងដែរ ៕