**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បង្ហាញបំណងចូលរួម និងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសាជីវកម្មស្ពាន និងផ្លូវចិន (CRBC) ដឹកនាំដោយនាយកគ្រប់គ្រងទូទៅ លោក Yang Jie ដើម្បីពិភាក្សាអំពីបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួម និងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ CRBC ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់កម្ពុជា ជាពិសេសគម្រោងធំៗដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិតជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើវិស័យទឹកស្អាត ដែលបច្ចុប្បន្នមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ក្រុមហ៊ុននៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អវិស័យអាទិភាពនេះ ដើម្បីលើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមពីវិស័យឯកជន។ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុន CRBC ឱ្យចូលរួមដេញថ្លៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនានា ព្រមទាំងស្នើឱ្យក្រុមហ៊ុនគិតគូរលើយុទ្ធសាស្រ្តមួយចំនួន ដូចជាការប្រមូលផ្តុំប្រតិបត្តិករឯកជនតួចៗដើម្បីទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ឬការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដើម្បីផលិតទឹកដុំលក់ជូនរដ្ឋាករទឹកក្នុងតម្លៃប្រកួតប្រជែង។

តំណាងក្រុមហ៊ុនសាជីវកម្ម CRBC បានលើកឡើងថា ក្រុមហ៊ុនមានប្រតិបត្តិការនៅទូទាំងពិភពលោក ដោយមានសាខាក្រៅប្រទេសចំនួន៦៦ និងគម្រោងកំពុងដំណើរការចំនួន៣៩១ ក្នុងទំហំទឹកប្រាក់កិច្ចសន្យាប្រមាណ១៩,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ ក្រុមហ៊ុនក៏បានលើកឡើងអំពីជំនាញ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយរំលេចនូវគម្រោងជោគជ័យនៅក្នុងតំបន់ទីក្រុងនៃប្រទេសមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង