**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយ គណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ**លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទប្រែរូប ផ្នែកខាងជើង**ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់**ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម**ប្រាក់ចំណេញដុល នៅត្រីមាសទី៣ របស់ក្រុមហ៊ុន BMW បានធ្លាក់ចុះ ៨៣,៨ភាគរយ គិតជាទឹកប្រាក់ ៥១៤.០៨លានដុល្លារ**លោក Biden ពន្លឿន​ការ​បញ្ជូន​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន**មេដឹកនាំយោធាមីយ៉ាន់ម៉ា កំពុងបំពេញទស្សនកិច្ច លើកដំបូងទៅកាន់ប្រទេសចិន**Elon Musk បង្ហាញផែនការក្នុងជួររដ្ឋាភិបាល នៅពេលលោកអាចទទួលបានតំណែងណាមួយនៅទីនោះ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែវិច្ឆិកា**តម្លៃប្រេងឆៅធ្លាក់ចុះជាង ១% បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី**លោក ចូ បៃឌិន ហៅទូរស័ព្ទទៅលោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរក្រោយជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤**រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីបិទវេទិកា ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ ២០២១-២០២៣**តំបន់ប្រតិបត្តិការសឹករងកំពត បើកចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូននាយទាហាន នាយទាហានរង ពលទាហាន**ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជ្រាបចំណេះដឹងយេនឌ័រ” ដល់ក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ**ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីត្រួតពិនិត្យកិច្ចការលម្អិត នៃអនុគណ:កម្មការប្រតិបត្តិនីមួយៗ ដែលនឹងត្រូវរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**រកឃើញសាកសពយ៉ាងហោចណាស់ ៣០នាក់ នៅទីតាំងអគារស្នាក់នៅមួយកន្លែង ដែលរងការវាយប្រហារ ដោយអ៊ីស្រាអែល

ឯកឧត្តម អ៊ុំ ម៉ារ៉ា ណែនាំអភិបាលរងខេត្តកណ្ដាលថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈជូនពលរដ្ឋ

ភ្នំពេញ៖ លោកស្រី ស៊ុ្រន ស្រីនាង ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អភិបាលក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកស្រី ស៊ុ្រន ស្រីនាង ដែលត្រូវបានថ្នាក់ ដឹកនាំផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តកណ្តាល ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តម គួច ចំរើន បានគាំទ្រ និងលើកទឹកចិត្ត ដល់លោកស្រី ស៊ុ្រន ស្រីនាង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម ការអភិវឌ្ឍ និងពង្រឹង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ អភិក្រម របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា លោកស្រី ស៊ុ្រន ស្រីនាង អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្នុងការបង្កើតស្នាដៃ សមិទ្ធិផលថ្មីៗ ជួយកសាងអភិវឌ្ឍន៏ខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឯកឧត្តម អ៊ុំ ម៉ារ៉ា មានប្រសាសន៍ផ្តាំផ្ញើដល់ លោកស្រីអភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះ ដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង