**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

កិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ប្រារព្ធឡើងនៅក្រុងប៉រកាំង លោក Xi Jinpingថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក

ព្រឹកថ្ងៃទី៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានថ្លែងសុន្ទរកថាគន្លឹះនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាហ្រ្វិកគួរតែពួតដៃគ្នាដើម្បីជំរុញ “ទំនើបកម្មចំនួន៦” ពោលគឺពួតដៃគ្នាជំរុញទំនើបកម្មនៃភាពយុត្តិធម៌និងសមហេតុផល ទំនើបកម្មនៃការបើកចំហនិងឈ្នះ-ឈ្នះ ទំនើបកម្មនៃការតម្កល់ប្រជាជនជាចម្បង ទំនើបកម្មនៃពិពិធកម្មនិងបរិយាបន្ន ទំនើបកម្មនៃភាពសុខដុមជាមួយបរិស្ថាន និងទំនើបកម្មនៃសន្តិភាពនិងសន្តិសុខ។
លោក Xi Jinping បានថ្លែងបន្តថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឈានចូលយុគសម័យថ្មីមក បងប្អូនជនជាតិអាហ្រ្វិក និងចិនបានចាប់ដៃគ្នាឆ្ពោះ ទៅមុខដោយផ្អែកលើទស្សនៈស្មោះត្រង់និងជិតស្និទ្ធ។ យើងតែងតែមានការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ដោយបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិបែបថ្មី។
លោក Xi Jinping បានថ្លែងបន្តថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជិត ៧០ ឆ្នាំ បច្ចុប្បន្ន ទំនាក់ទំនងចិន-អាហ្រ្វិកស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ សម្លឹងមើលទៅអនាគត ខ្ញុំស្នើឱ្យលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងចិនជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ដែលមានទំនាក់ទំនងការទូតជាមួយចិនឱ្យដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់ឋានៈទីតាំងរួមនៃទំនាក់ទំនងចិន-អាហ្រ្វិកឱ្យទៅជាសហគមន៍ជោគវាសនារួមរវាងចិននិងអាហ្រ្វិកក្នុងគ្រប់កាលាៈទេសៈក្នុងយុគសម័យថ្មី!

អត្ថបទដែលជាប់ទាក់ទង