**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា បន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។

កម្មវិធីបង្រៀនថ្ងៃនេះ មានលក្ខណៈពិសេសបន្តិច គឺក្រុមគ្រូបង្គោលបានរៀបចំពិធីធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌហត្ថកម្មប្រពៃណីរបស់សហគមន៍ក្របីរៀល ដែលជាការផលិតរបស់របរប្រើប្រាស់ពីធម្មជាតិ មានផ្តៅ និងរពាក់ រំចេក និងវត្ថុធាតុដើមធម្មជាតិមួយចំនួនទៀត ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន២០០នាក់បានស្វែងយល់អំពីមរតកដូនតារបស់ខ្លួន។

លោក អ៊ឹម សុខរិទ្ធី គ្រូបង្គោល និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូ អនុវត្តគម្រោងមួយឈ្មោះថា កម្មវិធីអប់រំបេតិកភណ្ឌ ដោយមានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនិងវប្បធម៌ សាសនា បេតិកភណ្ឌរូបិយ និងអរូបិយ និងការចុះទស្សនកិច្ចសិក្សានៅតាមប្រាសាទឬសារមន្ទីរជាដើម។

លោកថា ជាផ្នែកមួយនៃបេតិកភណ្ឌអរូបិយ ពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ក្របីរៀល កំពុងនៅបន្តកេរដំណែល ចំណេះជំនាញ គឺការផលិតរបស់របរប្រើប្រាស់ដោយដៃ ចេញពីធម្មជាតិមានផ្តៅ រពាក់ និងស្លឹករំចេកជាដើម សម្រាប់ប្រើប្រាស់ រហូតមានកេរ្តី៍ឈ្មោះល្បាញ។ ការចែករំលែកបទពិសោធន៍អំពីដំណើរការផលិតរបស់ប្រើប្រាស់ពីផ្តៅ និងរពាក់នេះ និងផ្សារភ្ជាប់គ្នារវាងមេរៀននៅក្នុងថ្នាក់ និងអ្វីដែលបានឃើញជាក់ស្តែង ដើម្បីឱ្យក្មេងៗដែលជាសមាជិកក្នុងសហគមន៍បានឃើញនិងត្រូវបន្តវេនមរតកទាំងនោះទៅថ្ងៃខាងមុខ។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង