**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

ក្បាលត្រងោលរបស់ត្មាតផ្តល់ផលល្អសម្រាប់ការរកចំណី និងជួយរក្សាភាពស្អាត

ភ្នំពេញ៖ សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាត្មាតក្បាលត្រងោល? ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងពីជីវិតសត្វត្មាត ដោយបាននិយាយពីក្បាលត្រងោលរបស់ពួកវា។ វាគឺជាអំណោយផលពីធម្មជាតិសម្រាប់ការរស់នៅរបស់ពួកវាប៉ុណ្ណោះ។

តាមពិតវាក៏ជាអំណោយផលល្អ ដែលនៅពេលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាលចូលទៅក្រោមស្បែក និងក្នុងខ្លួនរបស់សាកសពសត្វធំៗដែលជាចំណីរបស់វា ដូច្នេះការដែលមានក្បាលត្រងោលគឺជួយរក្សាភាពស្អាត និងគ្មានបាក់តេរីជាប់ក្បាលរបស់វា។ ការមានរោមលើក្បាលអាចនាំឱ្យមានភាពកខ្វក់រញ៉េរញ៉ៃ ប៉ុន្តែជាមួយនឹងក្បាលរលោង គ្មានរោម ពួកវាអាចរក្សាអនាម័យរបស់ពួកវាបានល្អប្រសើរ។

លើសពីនេះ ស្បែកក្បាលត្រងោលរបស់ពួកវា ក៏មានលក្ខណៈពិសេសជួយរក្សាកម្ដៅក្បាលរបស់ពួកវាឱ្យនៅត្រជាក់ពេលនៅក្រោមកម្តៅថ្ងៃផងដែរ។ នេះជាការរចនាដ៏ឆ្លាតវៃពីធម្មជាតិ។ ក្រៅពីនេះសត្វត្មាតទាំងបីប្រភេទរបស់ខ្មែរតែងតែត្រដាងស្លាបយ៉ាងធំ ដើម្បីហាលកម្តៅថ្ងៃ។

សកម្មភាពនេះជួយពួកវាក្នុងការសម្លាប់មេរោគលើរោមរបស់ពួកវា និងរក្សាភាពស្អាតនៅលើខ្លួនប្រាណរបស់ពួកវាផងដែរ។ សត្វត្មាតត្រូវបានគេចាត់ប្រដូចទៅនឹងវីរជននៅក្នុងព្រៃដែលមិនសូវត្រូវបានគេដឹងឡើយ ហើយពួកវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតបរិស្ថាន ដូចយើងមានអ្នកជួយសម្អាតទីក្រុងរបស់យើងយ៉ាងដូច្នោះដែរ។ វាជួយស៊ីសាច់សត្វស្អុយរលួយក្នុងព្រៃដែលមិនមាននរណាអាចដឹង ឬសម្អាតបាន។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។

គួរបញ្ជាក់ថាក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ថា ក្នុងឆ្នាំ២០២៣ គេបានរកឃើញទីតាំងសម្បុកសត្វត្មាតចំនួន៣០សម្បុកនៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសម្បុកជោគជ័យខ្ពស់គួរឱ្យកត់សម្គាល់រហូតដល់៨៧ភាគរយ ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។

ប្រភពដដែលនេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ សូមបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។

សូមរំលឹកថាប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាត៣ប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង