**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

កម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលចូលរួមថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព នៅក្នុងតំបន់ និងពិភពលោកបានល្អប្រសើរ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី ២១ (ACDFM-21) នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រោមប្រធានបទ “អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន” ។

ក្នុងបទអន្តរាគមន៍នៃពិធីបើកកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមកងយោធពលខេមរភូមិន្ទបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងរយៈពេលកន្លងមក រវាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព នៅក្នុងតំបន់ និងពិភពលោកបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីជំហររបស់កម្ពុជា ដែលតែងតែលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាស្វែងរកដំណោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនាដោយផ្អែកលើច្បាប់ និងជៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានអះអាងពីការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចូលរួមគ្រប់វេទិកានិងសកម្មភាពរបស់អាស៊ាន សំដៅកសាងសហគមន៍អាស៊ានមួយដែលមានភាពរឹងមាំ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កម្ពុជាលើកទឹកចិត្តចំពោះការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដើម្បីរួមគ្នាសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ ក្រោមយន្តការដឹកនាំដោយអាស៊ាន ដូចមាននៅក្នុងផែនការសកម្មភាពការងារយោធាអាស៊ានរយៈពេលពីរឆ្នាំ។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងសម័យឌីជីថល ដែលកំពុងមានវិសាលភាពធំ និងមានការគំរាមកំហែង ទាក់ទងនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត(AI) ដែលទាមទារឲ្យរដ្ឋជាសមាជិក ចាំបាច់ត្រូវមានកិច្ចសហការបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់បញ្ហានេះប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ១០ប្រទេស ដែលមានការចូលរួមពីប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ផងនោះ បានបិទបញ្ចប់នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរទស្សនៈនិងអនុម័តលើឯកសារមួយចំនួន និងបានធ្វើការប្រគល់ទង់ផ្ទេរតំណែងប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ជូនដល់កងទ័ពម៉ាឡេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំបន្ត៕

អត្ថបទដែលជាប់ទាក់ទង