**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដល់មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និង បង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្ត។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ ប្រតិភូអមដំណើរ មន្ត្រីមកពីមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការនៃក្តីស្រលាញ់(LOVE IN ACTION) និងសិក្ខាកាមនគរបាលសរុប១៥៩នាក់ (ក្នុងនោះសិក្ខាកាមចំនួន៤២នាក់)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និងរាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការកន្លងមក។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម សរុបចំនួន៤២នាក់ មកពីតាមបណ្តាការិយាល័យនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ គឺកម្លាំងនគរបាលយើងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តន៍តួនាទី ភារកិច្ច បានពង្រឹងការលើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ការងារសន្តិសុខព្រហ្មទណ្ឌ ក្មេងទំនើង និងពង្រឹងច្បាប់ចរាចរណ៍។ លោកសូមគាំទ្រចំពោះការបង្កើតវគ្គបណ្តុះបណ្តាលនេះ ព្រោះនៅពេលមន្ត្រីនគរបាលបាលយើងមានចំណេះ ជំនាញច្បាស់លាស់ អាចជួយសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរចរណ៍បានទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា វគ្គនេះបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ លើចំណេះដឹង បច្ចេកទេសសង្គ្រោះបន្ទាន់ ដើម្បីមានជំនាញច្បាស់លាស់ សម្រាប់ជួយសង្គ្រោះជិវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមជាមន្ត្រីនគរបាលទាំងអស់ត្រូវបន្តពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ សិក្ខាកាមត្រូវយកចំណេះ ជំនាញ វិជ្ជាជីវះ បច្ចេកទេសទាំងនេះ ទៅប្រើឲ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង