**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារនិងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ ការពារចំណាត់ថ្នាក់លេខ១ របស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារ និងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ រក្សាការពារចំណាត់ថ្នាក់លេខ១ របស់ខ្លួន ដែលធ្លាប់ទទួលបាននាពេលកន្លងមក ។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងប្រឡងប្រណាំង សេវាសាធារណៈគំរូឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២៤ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កាលពីឆ្នាំ ២០១៩ កន្លងទៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ធ្លាប់ទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ លេខ១ ទូទាំងប្រទេស ។ ដូច្នេះសម្រាប់ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម បានជ្រើសរើសយកមន្ទីរពេទ្យចំនួន ៤ ដើម្បីចូលរួមប្រលងប្រណាំងបន្ត ក្នុងនោះមានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកចំការលើ មន្ទីរពេទ្យបង្អែកស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។ ហើយក្នុងមន្ទីរពេទ្យបង្អែកទាំងបួននេះ គឺសម្រួចយកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីឈានទៅដណ្ដើមជ័យលាភីលេខ១ ដូចកាលឆ្នាំ ២០១៩។

ឯកឧត្តមអភិបាលខេត្ត បានផ្ដល់អនុសាសន៍លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឲ្យខិតខំប្រឹងប្រែងពង្រឹងលើការងារផ្ដល់សេវា និងត្រូវមានឥរិយាបថ ទៅតាមវិជ្ជាជីវៈជាគ្រូពេទ្យ ការគោរពពេលវេលាក្នុងការអនុវត្តការងារ គោរពក្រមសីលធម៌ជាដើម។ ជាមួយគ្នានេះ ការដោះស្រាយបញ្ហាផ្សេងៗ មានដូចជា ជម្រុញនូវការអភិវឌ្ឍន៍ស្ថាប័ន និងការពង្រឹងសមត្ថភាពមន្ត្រីក្នុងស្ថាប័ន និងការពង្រឹងកិច្ចការងាររដ្ឋបាល ពោលគឺ ការគ្រប់គ្រងទាំងអស់នៅក្នុងមន្ទីរពេទ្យរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង