**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគជាង ១៣០លានដុល្លារ នៅខេត្តក្រចេះ ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នៅថ្ងៃនេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តក្រោមការវិនិយោគតម្លៃជាង១៣០លានដុល្លារអាមេរិក នៅខេត្តក្រចេះ សម្ពោធបើកឱ្យដំណើរការផលិតកម្មជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) មានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុក ស្នួល ខេត្តក្រចេះ។រោងចក្រនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិបាលខេត្តក្រចេះបានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា៖« នេះជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តក្រចេះ ដែលនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋប្រមាណជិត១០០០កន្លែង»។សូមជម្រាបថា ក្រុមហ៊ុនដែលមានប្រភពមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិននេះ បានបោះទុនវិនិយោគប្រមាណជាង១៣៨លានដុល្លារក្នុងការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅលើផ្ទៃដីទំហំជាង៤០ហិកតា។

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ធ្លាប់បានលើកឡើងថា ចំពោះដំណឹងពីកិច្ចដំណើរការផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា គឺជារឿងដែលល្អបំផុតសម្រាប់ទីផ្សារជ័រកៅស៊ូកម្ពុជា ដោយសារកន្លងមកនេះ ទីផ្សារកៅស៊ូកម្ពុជាភាគច្រើនរំពឹងលើការនាំចេញស្ទើរតែ ១០០ ភាគរយ។

សូមជម្រាបផងដែរថា គិតត្រឹមសប្ដាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំពោះតែរោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា បានដំណើរការចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត ជិតព្រំដែនវៀតណាម និងក្រុមហ៊ុនផលិតសំបកកង់ធំទី៣ គឺ Qingdao Double star Group បានសាងសង់រោងចក្រសំបកកង់ថ្មីនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Lt

អត្ថបទដែលជាប់ទាក់ទង