**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ម៉ាឡេស៊ី នឹងមិនបញ្ឈប់ការរុករកប្រេង និងឧស្ម័ន នៅសមុទ្រចិនខាងត្បូងឡើយ ទោះបីចិនថា ម៉ាឡេស៊ីកំពុងរំលោភលើទឹកដីរបស់ខ្លួនក៏ដោយ

គូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី ៥ ខែកញ្ញាថា ប្រទេសនេះនឹងមិនបញ្ឈប់ការរុករកប្រេង និងឧស្ម័នរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាមានការអះអាងពីរដ្ឋធានីប៉េកាំងថា ម៉ាឡេស៊ីកំពុងរំលោភលើទឹកដីរបស់ខ្លួនក៏ដោយ។

លោក អាន់វ៉ា បាននិយាយពីប្រទេសរុស្ស៊ី ដែលជាកន្លែងដែលលោកកំពុងធ្វើដំណើរជាផ្លូវការថា សកម្មភាពរុករករបស់ម៉ាឡេស៊ីស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយមិនមានចេតនាបង្កហេតុ ឬអរិភាពចំពោះប្រទេសចិន ដែលប្រទេសនេះមានទំនាក់ទំនងមិត្តភាពនោះទេ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុង Vladivostok ថា៖ «ជាការពិតណាស់ យើងនឹងត្រូវប្រតិបត្តិការនៅក្នុងដែនទឹករបស់យើង និងធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ច រួមទាំងការខួងយកប្រេងនៅក្នុងទឹកដីរបស់យើង។ យើងមិនដែលបានបដិសេធលទ្ធភាពនៃការពិភាក្សាជាមួយប្រទេសចិននោះទេ។ ប៉ុន្តែវាមិនមែនមានន័យថា យើងត្រូវបញ្ឈប់ប្រតិបត្តិការនៅក្នុងតំបន់របស់យើងនោះឡើយ»។

ការលើកឡើងរបស់លោក អាន់វ៉ា កើតឡើងបន្ទាប់ពីក្រសួងការបរទេសម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងដាក់របាយការណ៍ប៉ូលីស និងអនុវត្តការស៊ើបអង្កេតផ្ទៃក្នុងលើការបែកធ្លាយលិខិតការទូតសម្ងាត់ដែលផ្ញើដោយក្រសួងការបរទេសរបស់ប្រទេសចិនទៅកាន់ស្ថានទូតម៉ាឡេស៊ីនៅរដ្ឋធានីប៉េកាំងក្នុងខែកុម្ភៈ។

ក្រសួងបានបង្ហាញថា លិខិតនេះត្រូវបានបោះពុម្ពនៅក្នុងអត្ថបទមួយដោយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកាលពីថ្ងៃទី ២៩ ខែសីហា ដោយមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនោះទេ។សារព័ត៌មានហ្វីលីពីន The Inquirer នៅថ្ងៃនោះបានរាយការណ៍ថា ប្រទេសចិនបានផ្ញើឯកសារពីរទំព័រទៅកាន់ស្ថានទូតម៉ាឡេស៊ីនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ដោយអះអាងថា ការរុករកប្រេង និងឧស្ម័នរបស់រដ្ឋធានីគូឡាឡាំពួនៅសមុទ្រចិនខាងត្បូងបានរំលោភលើអធិបតេយ្យភាពរបស់ចិន។

គួរបញ្ជាក់ថា មហាយក្សចិនទាមទារអធិបតេយ្យភាពលើស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម ដែលធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរុករកថាមពលដោយប្រទេសទាំងនោះ។ នៅក្រោមច្បាប់អន្តរជាតិ តំបន់សេដ្ឋកិច្ចផ្តាច់មុខមិនបញ្ជាក់ពីអធិបតេយ្យភាពទេ ប៉ុន្តែផ្តល់សិទ្ធិជាអធិបតេយ្យភាពរបស់ប្រទេសមួយក្នុងការទាញយកធនធានធម្មជាតិពីដែនទឹកទាំងនោះ។
ក្រុមហ៊ុនថាមពលរដ្ឋរបស់ម៉ាឡេស៊ី Petronas ប្រតិបត្តិការតំបន់ប្រេង និងឧស្ម័នក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសម៉ាឡេស៊ី ហើយបានប្រឈមមុខដាក់គ្នាជាច្រើនជាមួយនាវាចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក អាន់វ៉ា បានអោយដឹងថា៖«ប្រទេសចិនបានផ្ញើលិខិតតវ៉ាមួយចំនួនដើម្បីបញ្ឈប់សកម្មភាពរុករកប្រេងរបស់ប្រទេសម៉ាឡេស៊ី»។ យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតនោះឡើយ។ លោក អាន់វ៉ា បានអះអាងថា រដ្ឋាភិបាលនឹងបន្តពន្យល់ពីជំហររបស់ខ្លួនចំពោះរដ្ឋធានីប៉េកាំង ហើយថាពួកគេនឹងមិនបំពានព្រំដែនប្រទេសដទៃឡើយ។ សូមជម្រាបជូនថា តុលាការមជ្ឈត្តកម្មអន្តរជាតិនៅទីក្រុងឡាអេក្នុងឆ្នាំ២០១៦ បានសម្រេចថាការទាមទាររបស់ចិនចំពោះប្រហែល ៩០ ភាគរយនៃសមុទ្រចិនខាងត្បូងមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិទេ តែរដ្ឋធានីប៉េកាំងមិនទទួលស្គាល់៕

អត្ថបទដែលជាប់ទាក់ទង