**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា

មីយ៉ាន់ម៉ា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាវង្ស ពិសេនគី ពិសេសក្របខណ្ឌអាស៊ាន


ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូកងទ័ពមីយ៉ាន់ម៉ា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ អគ្គសេនាធិការរង នៃកងទ័ពមីយ៉ាន់ម៉ា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិងបានរម្លឹកអំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ បានថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា ព្រមទាំងបានបង្ហាញពីការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពមីយ៉ាន់ម៉ា ដែលបានមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នៅទីក្រុងភ្នំពេញ ក្នុងស្ថានភាពជំងឺកូវីដ-១៩កំពុងបន្តមាន ដោយចាត់ទុកវត្តមានរបស់មីយ៉ាន់ម៉ានាពេលនោះ ថាបានរួមចំណែកយ៉ាងធំធេងធ្វើឱ្យកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ។

លើការទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគប្បីបន្តការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច សំដៅប្រឆាំងភេរវកម្ម ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព សកម្មភាពផ្សេងៗ ដែលបម្រើផលប្រយោជន៍រួមរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបន្តថា ក្នុងនាមជាបងប្អូនរួមតំបន់ កម្ពុជានៅតែបន្តប្តេជ្ញាធ្វើការរក្សាសាមគ្គីភាព “អាស៊ាន១០ ហើយអាចក្លាយទៅជាអាស៊ាន១១” នាពេលខាងមុខ រួមចំណែកក្នុងការកសាងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៃប្រជាជាតិអាស៊ីអាគ្នេយ៍ជានិរន្ត ៕

អត្ថបទដែលជាប់ទាក់ទង