**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ ស្តីពីសុខភាពសកល (APPFGH8) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយផ្លែផ្កា

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចូលរួមបិទវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ ស្តីពីសុខភាពសកល (APPFGH8) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងផតវីឡា សាធារណរដ្ឋវ៉ានូអាទូ។

វេទិកាAPPFGH លើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្តេជ្ញាចិត្តលើកកម្ពស់ការផ្តល់សេវាសុខាភិបាល តាមរយៈការពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាល។

វេទិកានេះក៏បានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់ទីក្រុងផតវីឡាស្តីពី “ធនធានមនុស្សសុខាភិបាល” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនធនធានមនុស្សសុខាភិបាល តាមរយៈការបង្កើតគោលនយោបាយ យុទ្ធសាស្រ្តដេីម្បីរក្សាធនធានមនុស្សសុខាភិបាល វិនិយោគធនធានបន្ថែមលើការអប់រំ ការផ្តល់ឱកាស ការបែងចែកកម្លាំង និងគាំទ្រនវានុវត្តន៍ឌីជីថលថ្មីៗ ដើម្បីជំនួួយដល់វិស័យសុខាភិបាល ទាំងនៅក្នុងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

លោកជំទាវ ក៏បាន ចូលរួមបន្ថែម ក្នុងសេចក្តីថ្លែងការណ៍ដោយអោយយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ អោយបានត្រឹមត្រូវពិតប្រាកដចំពោះចំនួននៃកង្វះពលកម្មសុខាភិបាល ដេីម្បីរៀបចំយុទ្ធសាស្ត្រអោយចំគោលដៅប្រកបដោយប្រសិទ្ធភាពផងដែរ។

លោកជំទាវបានធ្វេីការប្តេជ្ញា ចិត្តក្នុងនាមជាសមាជិកាសភាកម្ពុជាមួយរូប នឹងនាំយកបទពិសោធពីវេទិកានេះមកចែករំលែកដល់សមាជិកសភាកម្ពុជា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជា ពិសេស ឃុំ សង្កាត់ ដើម្បីយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃតំរូវការធនធានមនុស្សសុខាភិបាល ក្នុងការលេីកកម្ពស់សុខភាពបងប្អូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន និងជួយរិះរកវិធានការដោះស្រាយបញ្ហារួមនេះ ។

លោកជំទាវក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ តាមរយៈការទន្ទឹងរង់ចាំស្វាគមន៍ដោយកក់ក្តៅចំពោះសមាជិកសភាដែលជាសមាជិក APPFGH ក្នុងពេលរដ្ឋសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា APPFGH នៅ ឆ្នាំ២០២៦ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង