លោកជំទាវឧត្ដមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមសន្និសីទបណ្ដុះបណ្ដាលប្រចាំឆ្នាំរបស់សមាគមអន្តរជាតិនៃនគរបាលជាស្រ្តី នៅទីក្រុងChicago រដ្ឋILLinois សហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវឧត្ដមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង តំណាងស្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមសន្និសីទបណ្ដុះបណ្ដាលប្រចាំឆ្នាំរបស់សមាគមអន្តរជាតិនៃនគរបាលជាស្រ្តី នៅទីក្រុងChicago រដ្ឋILLinois សហរដ្ឋអាមេរិក។
កម្មពិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមចំនួន ១២០០នាក់ មកពីបណ្តាលប្រទេសចំនួន ៦៥ ប្រទេស និងមានការហែរក្បួនអន្តរជាតិ ព្រមទាំងវាគ្មិនជាថ្នាក់ដឹកនាំជាស្រ្តី មកធ្វើបទបង្ហាញផងដែរ៕