**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

អភិបាលខេត្តកណ្ដាល ជំរុញឱ្យរដ្ឋបាលស្រុកពញាឮ បន្តខិតខំបំរើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងជូនពលរដ្ឋ

ភ្នំពេញ៖ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកពញាឮ ដើម្បីបង្កើនភាពស្និតស្នាល ពង្រឹងលើការបម្រើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយភាពសុខសាន្ត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានក្រើនរំលឹក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អទាំងសេវារដ្ឋបាល តាមរយៈការិយាល័យច្រកចេញចូលមួយ និងសេវាអភិវឌ្ឍន៍មូលដ្ឋាន មានផ្លូវលំ ផ្លូវថ្នល់ សាលារៀន ស្ពានជាដើម រដ្ឋបាលស្រុកត្រូវចេះប្រើប្រាស់បញ្ចប់ថវិកា ផែនការ ៣ឆ្នាំរំលិក ផែនការ៥ឆ្នាំ និងផែនការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យស្របទៅតាមតំរូវការជាអតិភាពរបស់ប្រជាពលរដ្ឋ ពីព្រោះក្នុងនាមយើងជាមន្ត្រី គឺជាខ្ញុំបំរើរបស់រាស្ត្រ មន្ត្រីប្រៀបដូចជាទូក ឯប្រជាពលរដ្ឋរប្រៀបដូចជាទឹក ទឹកអាចពន្លិចទូកគ្របពេលវេលា ដូច្នេះត្រូវខិតខំបំរើសប្រជាពលរដ្ឋឱ្យបានល្អ និងដ៏ស្មោះត្រង់។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានគាំទ្រ លើកទឹកចិត្តឱ្យគណៈបញ្ជាការឯកភាពស្រុក ត្រូវចាត់វិធានការច្បាប់លើបញ្ហាគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់ ក្មេងទំនើង ដែលបានបង្ករអសន្តិសុខ បំផ្លាញដល់សេដ្ឋកិច្ចក្រុមគ្រួសារ និងប៉ះពាល់ដល់សង្គមជាតិ ដូច្នេះត្រូវសហការគ្នាធ្វើការស្រាវជ្រាវចុះបង្ក្រាប់ឱ្យអស់គ្រប់ទីតាំងដែលសង្ស័យទាំងនៅទីប្រជុំជន និងជនបទ ដោយប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។

ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាដើមចងធ្វើឱ្យអាយុជីវិតរបស់ប្រជាពលរដ្ឋបាត់បង់ជាច្រើននាក់ ពោលគឺខេត្តកណ្ដាលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ជារឿងដែលគួរឱ្យសោកស្ដាយ ក្នុងករណីនេះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់កងកម្លាំងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមផ្លូវគោលដៅដើម្បីធ្វើការផាកពិន័យអ្នកដែលបើកបរមិនគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរិតចរាចរណ៍ កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕  

អត្ថបទដែលជាប់ទាក់ទង