ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពនៃការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពនៃការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងលើកទិសដៅការងារបន្ត នៅសាលប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងមហាផ្ទៃ និងព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។
ក្រៅពីគោលបំណងបូកសរុបវឌ្ឍនភាពនៃការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន កិច្ចប្រជុំនារសៀលនេះមានគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីសំណាក់ថ្នាក់ដឹកនាំអន្តរក្រសួងទាំងអស់ដែលបានចូលរួម និងមន្រ្តីរាជការក្នុងដើម្បីរៀបចំនូវជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងណែនាំដ៏ខ្ពង់ខ្ពស់ ឆ្ពោះទៅការអនុវត្តការងារក្នុងដំណាក់កាលបន្ទាប់ ៕