**រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)**ក្រុមអ្នកវិភាគ៖ ​ក្រុម​ហាម៉ាស​មិន​ត្រូវ​ដួល​រលំ​ទេ​បើ​ទោះ​បី​លោក Sinwar ស្លាប់​ក៏​ដោយ**ធនាគារកណ្តាលរបស់ប្រទេសចិនធ្វើប្រតិបត្តិការ SFISF ជាលើកដំបូង**ចិនផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដ៏សំខាន់ដល់លីបង់ ចំពេលមានជម្លោះកាន់តែខ្លាំង**លោក Wang Yi សន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីសន្តិសុខជាតិជប៉ុន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរអាប់ឱនកិត្តិយសនោះទេ**ក្រសួងបរិស្ថាន និងកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារធនធានធម្មជាតិនិងខឿនការពារជាតិ**មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ**ឆៀកចល័តនៅខេត្តព្រៃវែង ពោធិ៍សាត់ ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៥តុលា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីចលនាប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ សម្រាប់ឆ្នាំ២០២៥-២០២៧**រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់**អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលកីឡាករចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រដែលកំពុងហ្វឹកហាត់ត្រៀមទៅប្រកួតនៅភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងមកដល់នៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ**ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងដែលធ្លាក់ពីខេត្តប៉ៃលិន តែមិនទាន់មានប៉ះពាល់ផ្ទះសម្បែងផ្លូវថ្នល់ និងស្រែរបស់ប្រជាពលរដ្ឋនៅឡើយទេ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី

ភ្នំពេញ៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម ហុង ស៊ីណារា អនុរដ្ឋលេខាធិការ លោកអគ្គនាយករងបច្ចេកទេស អគ្គនាយករងសាធារណការ លោកប្រធាននាយកដ្ឋានទាំងបី ក្រោមឱវាទអគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ខេត្តរតនគិរី ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ដែលរួមមាន ផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ផ្លូវជាតិលេខ៧៦-៤ ផ្លូវជាតិលេខ៧៨-៥ ផ្លូវខេត្តលេខ៣៧៨៩ និងផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនឆ្ពោះទៅតំបន់កន្ទុយនាគ(ព្រំដែនកម្ពុជា ឡាវ វៀតណាម)។

ដំណើរបេសកកម្មចំនួន០២ថ្ងៃនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃលើស្ថានភាពខ្សែផ្លូវបច្ចុប្បន្ន ដែលកំពុងធ្វើការជួសជុល ថែទាំដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ និងប្រមូលទិន្នន័យបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសស្ថានភាពភូមិសាស្រ្តជាក់ស្តែងនៃផ្លូវជាតិលេខ៧៨-៥ និងតម្រុយខ្សែផ្លូវស្របតាមបន្ទាត់ខ្សែក្រវាត់ព្រំដែនដែលជាជម្រើសផ្សេងទៀតក្នុងការតភ្ជាប់ខ្សែផ្លូវទៅកាន់តំបន់កន្ទុយនាគក្នុងដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើដល់វិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង