**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

ពិធីសម្ពោធរូបចម្លាក់អនុស្សាវរីយ៍ខ្នាតធំ «ឆ្លងទន្លេក្នុងទូកតែមួយ» សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស និងពិធីបើក “សួនសន្តិភាពអូឡាំពិក” ប្រារព្ធឡើងនៅប្រទេសបារាំង

ថ្ងៃទី ៦ ខែកញ្ញាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធរូបចម្លាក់អនុស្សាវរីយ៍ខ្នាតធំ «ឆ្លងទន្លេក្នុងទូកតែមួយ» សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជូនចំពោះគណៈកម្មាធិការជាតិអូឡាំពិកនិងកីឡាបារាំង និងពិធីបើក “សួនសន្តិភាពអូឡាំពិក”បានប្រារព្វធ្វើឡើងនៅកំផែង Katala ទីក្រុងNoisy-le-Grand ប្រទេសបារាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរដល់ការបើកធ្វើពិធីនេះ។ លោក Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង និងលោក Stéphane ប្រធានមន្ត្រីវប្បធម៌នៃគណៈកម្មាធិការ ជាតិអូឡាំពិកបារាំងបានចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះ ។
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅមុខ ហើយបកស្រាយអំពីគំនិតដ៏ខ្ពង់ខ្ពស់ស្តីពី “សន្តិភាព មិត្តភាព និងវឌ្ឍនភាព” របស់កីឡាអូឡាំពិក ។
លោក Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំងបានសង្ឃឺមថា រូបចម្លាក់ “ទូកមិត្តភាពចិន-បារាំង” នេះអាចក្លាយជានិមិត្តសញ្ញាថ្មីនៃទីក្រុង Noisy-le-Grand ដែលបង្ហាញពីភាពរស់រវើកនៃទំនាក់ទំនងមិត្តភាពចិន-បារាំង។
លោក Stéphane ប្រធានមន្ត្រីវប្បធម៌នៃគណៈកម្មាធិការជាតិអូឡាំពិកបារាំងបានថ្លែងថា ឆ្នាំនេះជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសបារាំងនិងចិន។ ស្នាដៃសិល្បៈនេះអាចក្លាយជាតំណាងដែលអបអរមិត្តភាពដ៏អស្ចារ្យបែបនេះ និងបង្ហាញថា ប្រទេសបារាំងនិងចិនជាអ្នកផ្ដួចផ្ដើមនិងជាអ្នកជំរុញស្មារតីអូឡាំពិក និងរួមគ្នាប្រគុំនូវតន្ត្រីមិត្តភាពឱ្យរំពងអឺងកង ៕

អត្ថបទដែលជាប់ទាក់ទង