**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី

ស៊ីលី៖ នៅព្រឹកទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី។

នៅក្នុងកិច្ចសម្ភាសន៍នោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីគោលបំណងនៃទស្សនកិច្ចរបស់គាត់ ក្នុងនាមជាអគ្គលេខាធិការអាស៊ានទី ១ ដែលមកធ្វើទស្សនកិច្ចនៅប្រទេសស៊ីលី និងតំបន់អាមេរិកឡាទីននេះ។

ឯកឧត្ដមក៏បានពិភាក្សាអំពីវិស័យ ដែលអាចធ្វើរួមគ្នាបាន ដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ដូចជា ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ឱ្យកាន់តែប្រសើរជាងមុន។ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកទស្សនៈរបស់គាត់ អំពីសំណើរបស់ស៊ីលីសុំចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។

បន្ទាប់មកទៀត ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី ស្តីពីការវិវត្តន៍របស់អាស៊ាន ក្នុងនាមជាសហគមន៍ ដោយបានជម្រាបជូនពីគោលបំណងចំបង ក្នុងការបង្កើតអាស៊ាន ដើម្បីធានាថា ប្រទេសនានា នៅក្នុងតំបន់គ្មានជម្លោះ តាមរយៈការស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ក៏បានចែករំលែកពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្តរបស់អាស៊ាន ក្នុងការថែរក្សាតួនាទីរបស់ខ្លួន ជាកម្លាំងចលករក្នុងការរៀបចំនិម្មាបនកម្មតំបន់ ចំពេលដែល បរិយាកាសយុទ្ធសាស្ត្រកំពុងប្រែប្រួល រួមទាំងតាមរយៈចក្ខុវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ជាដើម។

ឯកឧត្ដមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីសក្តានុពលដែលមិនទាន់បានប្រើប្រាស់ ដែលអាស៊ាន និងស៊ីលីអាចធ្វើរួមគ្នាបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។

លុះដល់រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Rodrigo Yañez អគ្គលេខាធិការសហព័ន្ធ ឧស្សាហកម្មស៊ីលី (SOFOFA)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្តោតលើវិធានការដែលអាចធ្វើទៅបាន និងបានរិះរកសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងស៊ីលី។

នៅរសៀលថ្ងៃដដែល បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាបាយការងារ ដែលសហការរៀបចំដោយសហព័ន្ធឧស្សាហកម្មស៊ីលី SOFOFA និងសមាគមអ្នកនាំចេញសាច់ស៊ីលី Chile Carne។

នៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ស៊ីលី និងបានស្វែងរកមើលវិស័យកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបានថ្មីៗ ដើម្បីបង្កើនការចូលរួមរវាងអាស៊ាន និងស៊ីលី។

ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញទៅទស្សនាស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ព្រមទាំងបានជួបពិភាក្សាការងារ ជាមួយប្រធានគណៈកម្មការនេះ គឺលោក José Manuel Salazar-Xirinachs។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការ និងកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និង ECLAC នៅក្រោមក្របខណ្ឌភាពជាដៃគូ អភិវឌ្ឍន៍អាស៊ាន-ស៊ីលី។

បន្ទាប់មកទៀត បណ្ឌិត កៅ គឹមហួន ក៏បន្ដបានផ្តល់សន្ទរកថា នៅក្នុងសិក្ខាសាលាដែលបានរៀបចំនៅស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសដៃគូផ្លូវការទាំង ២៥ របស់អាស៊ាន មាន ១៤ ប្រទេសហើយដែលជាសមាជិក ECLAC។ លោកបានចែករំលែកពីផលប្រយោជន៍រួម ដែលអាស៊ានមានជាមួយប្រទេសដៃគូនៅក្នុងអាមេរិកខាងជើង និងអាមេរិកឡាទីន។

ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានគូសបញ្ជាក់ពីកាលានុវត្តភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជុំវិញសន្តិភាព វិបុលភាព ភពផែនដី ប្រជាជន ភាពជាដៃគូ និងសក្តានុពល សម្រាប់ជាប្រយោជន៍ទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង