**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា**គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក**ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ**រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន**អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល និងចែកកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ចំនួន ២០០នាក់**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២**អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបានរបស់ប្រទេសជាតិ**អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា**ហ្វីលីពីន​ប្តេជ្ញា​រក្សា​វត្តមាន​នៅ​តំបន់​ច្រាំងថ្មចោទ​នៅ​សមុទ្រ​ចិន​ខាងត្បូង**ស្នងការខេត្តក្រចេះ ប្រាប់ដល់ប្រជាពលរដ្ឋ ធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ**ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតនៅស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវការបាត់បង់អាយុជីវិត និងរងរបួសប្រជាជនជាច្រើន ដោយសារព្យុះ ទីហ្វុង យ៉ាហ្គី**ឯកឧត្តម កត្តា អ៊ន៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត**ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោដនាកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី**លោកយាយ អាយុ១០៦ឆ្នាំ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត

អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង

កំពង់ធំ៖ នៅក្នុងជំជួបសំណេះសំណាលមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា មន្ទីរបរិស្ថានខេត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តមានបរិស្ថានល្អ ប្រកបដោយភាព បៃតង ស្រស់បំព្រង។

នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ ដែលបានបម្រើជាតិមាតុភូមិ ដែលរយៈពេលកន្លងមកនេះកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺ ស្អាត បៃតង និងចីរភាព និងបានណែនាំដល់មន្ត្រីទាំងអស់ត្រូវបន្តសាមគ្គីភាពរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យបានរឹងមាំ ពង្រឹងការងារស្នូលឱ្យបានខ្លាំងមានការប្រាស័យទំនាក់ទំនងឱ្យបានល្អជាមួយមន្ទីរអង្គភាព និងស្ថាប័ននានាជុំវិញខេត្ត។

ឯកឧត្ដមបានបញ្ជាក់ថា ការងារបរិស្ថានជាកិច្ចការដែលពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងហើយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្របដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី។

ឯកឧត្ដម នួន ផារ័ត្ន បានជំរុញបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងផ្ទាំងផ្សព្វផ្សាយតាមដងផ្លូវ ស្ពតអប់រំខ្លីៗចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គមនានា ពិសេសកម្មវិធីចុះសម្អាតអនាម័យតាមដងផ្លូវ និងគ្រប់ទីកន្លែង ដើម្បីជាសារបញ្ជ្រាបឱ្យដល់ពលរដ្ឋគ្រប់ទីតំបន់ គ្រប់ស្រទាប់មហាជន ពិសេសបន្តបង្កើនការងារការដាំដើមឈើ និងដើមផ្កាលំអបរិស្ថានឱ្យស្រស់បំព្រង និងរួមគ្នាទប់ស្កាត់ការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

តាមការបញ្ជាក់ពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា បញ្ហាប្រឈមវិស័យបរិស្ថាននៅក្នុងខេត្តកំពង់ធំរួមមាន៖ ពុំទាន់មានការកំណត់បែងចែកតំបន់ និងការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋនៅតាម តំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្ត  ប្រជាពលរដ្ឋមួយចំនួនធំដែលរស់នៅក្បែរនិងក្នុងតំបន់ការពារធម្មជាតិអត់មានដីអាស្រ័យផលដោយសារពួកគាត់ទាំងនោះលក់ឱ្យក្រុមហ៊ុននិងឈ្មួញមួយចំនួន និងមួយចំនួនទៀតទទួលយកការដោះស្រាយគោលនយោបាយពីក្រុមហ៊ុនធ្វើឱ្យពួកគាត់ អត់មានដី បង្ខំចិត្តលួចចូលទៅកាប់ឆ្ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធនៅក្នុងតំបន់ការពារ និងសហគមន៍តំបន់ការពារធម្មជាតិជនល្មើសប្រើប្រាស់អាវុធកែច្នៃតបតជាមួយមន្ត្រីឧទ្យានុរក្ស កែនគ្នាមករំដោះយកវត្ថុ តាង និងជនល្មើសយកទៅវិញ។

ការចូលរួមរបស់អាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងការងារអភិរក្សធនធានធម្មជាតិនៅមានកម្រិត ជនបង្កបទល្មើសប្រើប្រាស់អាវុធកែច្នៃ លួចបរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វច្រើន ធ្វើសកម្មភាពនៅពេលយប់ ប្រជាពលរដ្ឋដែលរស់នៅក្បែរ និងតំបន់ការពារធម្មជាតិពឹងអាស្រ័យផលលើធនធានធម្មជាតិ។
នៅទីប្រជុំជនភាគច្រើនពិបាករកកន្លែងស្តុកសំណល់បណ្តោះអាសន្ន និងទីផ្សារស្រុកផ្សេងៗមួយចំនួនពុំទាន់មានទីលានចាក់សំណល់៕

អត្ថបទដែលជាប់ទាក់ទង