**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា**គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក**ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ**រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន**អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល និងចែកកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ចំនួន ២០០នាក់**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២**អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបានរបស់ប្រទេសជាតិ**អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា**ហ្វីលីពីន​ប្តេជ្ញា​រក្សា​វត្តមាន​នៅ​តំបន់​ច្រាំងថ្មចោទ​នៅ​សមុទ្រ​ចិន​ខាងត្បូង**ស្នងការខេត្តក្រចេះ ប្រាប់ដល់ប្រជាពលរដ្ឋ ធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ**ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតនៅស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវការបាត់បង់អាយុជីវិត និងរងរបួសប្រជាជនជាច្រើន ដោយសារព្យុះ ទីហ្វុង យ៉ាហ្គី**ឯកឧត្តម កត្តា អ៊ន៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត**ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោដនាកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី**លោកយាយ អាយុ១០៦ឆ្នាំ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត

មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត

ភ្នំពេញ៖ មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យអង្គឌួង Severance និងKT នៃក្ដីសង្ឃឹម។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីស្ដារលទ្ធភាពនៃការស្ដាប់របស់កុមារ ក្រោយការវះកាត់ត្រចៀកសិប្បិនិម្មិត នូវត្រចៀក ច្រមុះ និង បំពង់កមន្ទីរពេទ្យព្រះអង្គឌួង។

ពិធីនេះបានធ្វើឡើងក្រោមអធិតីភាពលោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង, លោកសាស្ត្រាចារ្យ Jae-Yong Choi តំណាងមន្ទីរពេទ្យ Severance ប្រទេសកូរ៉េខាងត្បូង លោកស្រី អូ ធែ សង តំណាងក្រុមហ៊ុន KT ប្រទេសកូរ៉េខាងត្បូង, ថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង និងអាណាព្យាបាលរបស់កុមារៗផងដែរ។
លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងថា ថ្ងៃនេះពិតជាមានសេចក្ដីសោមនស្សរីករាយ និងអរគុណចំពោះការបានជួបជុំគ្នានេះ ដើម្បីអបអរសាទរគម្រប់ខួប៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលនេះឡើង ដែលជាព្រឹត្ដិការណ៍ដ៏សំខាន់មួយនៃមន្ទីរពេទ្យព្រះអង្គឌួង។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងបន្ដថា «កាលពី៥ឆ្នាំមុន យើងបានចាប់ផ្ដើមកម្មវិធីការវះកាត់កុមារ គ-ថ្លង់ និងការស្ដារនីតិសម្បទា សម្រាប់កុមារ គ-ថ្លង់ បន្ទាប់ពីទទួលបានការវះកាត់រួច ដើម្បីនាំមកនូវក្ដីសង្ឃឹម និងការព្យាបាលដល់កុមារ គ-ថ្លង់ ពីកំណើត។ តាមរយៈការលះបង់របស់បុគ្គលិករបស់យើង ការគំាទ្រឥតងាករេរបស់ឪពុកម្ដាយ និងការសហការដ៏មានតម្លៃជាមួយដៃគូររបស់យើង គឺ KT និងមន្ទីរពេទ្យ Severance នៅប្រទេសកូរ៉េ យើងបានកម្មវិធីនេះឱ្យក្លាយជាការពិត»។

គិតតាំងពីការចាប់ផ្តើមវះកាត់ត្រចៀកដំបូងនៅខែតុលាឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ វះកាត់ត្រចៀកជូនដល់កុមារគ-ថ្លង់នៅកម្ពុជា បានសរុបចំនួន ៥១នាក់ ត្រូវនឹង ៦៥ត្រចៀក ដែលក្នុងនោះ ការវះកាត់ត្រចៀកទាំងសងខាងមាន ១៤នាក់ ការវះកាត់តែត្រចៀកស្តាំមាន ១៨នាក់ ការវះកាត់តែត្រចៀកខាងឆ្វេងមាន ១៥នាក់ ដែលមានចំនួន ប្រុស ១៧នាក់ និងស្រី ៣០នាក់។

លោកនាយកមន្ទីរពេទ្យបានឱ្យដឹងទៀតថា ការប្រារព្ធគម្រប់ខួប ៥ឆ្នាំនេះ គឺធ្វើឡើងដើម្បីអបអរសាទរជីវិតកុមារយើង ដែលបានយកឈ្នះលើឧបសគ្គ និងមានអនាគតដ៏ភ្លឺស្វាង។ កុមារដែលទទួលបានការវះកាត់ឱ្យស្ដាប់លឺ និងនិយាយបានវិញ ពួកគេនឹងកាន់តែដឹងលឺពីពិភពលោកកាន់តែច្បាស់។

ក្នុងឱកាសនោះដែរ អាណាព្យាបាលរបស់កុមារម្នាក់ ក្នុងចំណោមអាណាព្យាបាលផ្សេងទៀត ដែលបាននាំកូនមកទទួលសេវាវះកាត់គ-ថ្លង់ពីកំណើត លោកស្រី ចាន់ សំណាង អាយុ៣៧ឆ្នាំ រស់នៅខេត្ដសៀមរាប លោកស្រីបានយកកូនប្រុស ឈ្មោះ អាំង ទីឈាន មកទទួលសេវាវះកាត់ត្រចៀក តាំងពីកូនអាយុ ៣ឆ្នាំ នៅមន្ទីរពេទ្យព្រះអង្គឌួង អាលូវគាត់មានអាយុ ៨ឆ្នាំហើយ។ កំលុងកូនរបស់គាត់ស្ដាប់មិនលឺ និយាយមិនចេញនោះទេ តែក្រោយការវះកាត់ដ៏ជោគជ័យ កូនរបស់គាត់អាចស្ដាប់លឺ និងនិយាយបានវិញ។

លោកស្រីបានថ្លែងបន្ដថា «ក្នុងនាមខ្ញុំជាម្ដាយមួយរូប ពិតជាសប្បាយចិត្ដខ្លាំងណាស់ ឃើញកូនអាចស្ដាប់ និងនិយាយបានដូចក្មេងធម្មតា ខណៈដែលចាប់ពីកើតមករហូតដល់អាយុ៣ឆ្នាំ គាត់ពុំអាចស្ដាប់លឺអ្វីទាំងអស់ ខ្ញុំពិតជាព្រួយបារម្ដជាខ្លាំងពីសុខភាព និងសុខទុក្ខគាត់ទៅថ្ងៃអនាគត បើអត់ពីម្ដាយឪពុក តើទៅជាយ៉ាងណា! ប៉ុន្ដែក្រោយទទួលដំណឹងថាមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយប្រទេសកូរ៉េ ធ្វើការវះកាត់គ-ថ្លង់ពីកំណើត ឱ្យស្ដាប់ និងនិយាយបានវិញឡើងវិញ គ្រាន់តែលឺខ្ញុំសប្បាយចិត្ដណាស់ ហើយក៏បាននាំកូនមកជួបគ្រូពេទ្យ និងធ្វើការវះកាត់តែម្ដង ។បច្ចុប្បន្ននេះកូនខ្ញុំ ស្ដាប់ និងនិយាយបានធម្មតា រួមទាំងទៅសាលារៀនបាន ពិសេសរៀនជាប់ចំណាត់ថ្នាក់ល្អទៀត»។

លោកស្រីបានថ្លែងអំណរគុណ និងថ្លែងដឹងគុណយ៉ាងធំធេងចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យព្រះអង្គឌួង និងដៃគូខាងកូរ៉េ ដែលបានជួយឱ្យកូនគាត់ អាចស្ដាប់ និងនិយាយបានដូចក្មេងធម្មតា ដែលគ្មានបញ្ហាដូចកូនរបស់គាត់។ ទន្ទឹមនឹងនោះលោកស្រី សំណាង បានអំពាវនាវដល់អាណាព្យាបាល ដែលមានកូនមានបញ្ហាស្ដាប់មិនលឺ និយាយមិនកើត សូមកុំអស់សង្ឃឹម និងនាំកូនមកមន្ទីរពេទ្យព្រះអង្គឌួងមក ដើម្បីទទួលសេវាវះកាត់​ ដែលប្រកបដោយប្រសិទ្ធខ្ពស់ ជោគជ័យ១០០% ដូចជាកូនរបស់គាត់ដូច្នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង