**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បង់ក្លាដែស អំពាវនាវឱ្យពន្លឿនការតាំងទីលំនៅថ្មីសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ខណៈជនភៀសខ្លួនកើនឡើង

បរទេស៖ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បានអំពាវនាវឱ្យមានការតាំងទីលំនៅជាបន្ទាន់ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសទីបី ដោយសារតែចំនួនជនភៀសខ្លួនកំពុងកើនឡើង ដោយសារអំពើហិង្សានៅរដ្ឋរ៉ាឃីន។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

បង់ក្លាដែសកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនពីអំពើហិង្សាយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ លោក Yunus ជំរុញឱ្យដំណើរការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនទាំងនេះ មានប្រសិទ្ធភាព និងមិនមានការរាំងស្ទះ។

ការអំពាវនាវនេះកើតឡើង ក្រោយការកើនឡើងនៃអំពើហឹង្សានៅរដ្ឋរ៉ាឃីន ដែលបង្ខំឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ភៀសខ្លួនទៅបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការប្រយុទ្ធគ្នារវាងរបបយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដោយបង្ខំឱ្យជនមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ៨,០០០នាក់ឆ្លងដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។ នេះបានបន្ថែមភាពតានតឹងដល់ជំរុំជនភៀសខ្លួនដែលមានស្រាប់នៅក្នុងស្រុក Cox’s Bazar របស់បង់ក្លាដែស ដែលជាជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់រួចទៅហើយ។

ទោះបីជាសហរដ្ឋអាមេរិកបានសន្យាថា នឹងតាំងទីលំនៅជនភៀសខ្លួនរាប់ពាន់នាក់ក៏ដោយ ក៏ដំណើរការនេះនៅតែយឺតយ៉ាវ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានសកម្មភាពលឿនជាងមុន។ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបានសង្កត់ធ្ងន់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមានសង្ឃឹមតិចតួចក្នុងការវិលត្រឡប់ទៅកាន់មីយ៉ាន់ម៉ាដោយសុវត្ថិភាព ដោយសារតែការបដិសេធសិទ្ធិជាពលរដ្ឋ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត។ ដូច្នេះ ការតាំងទីលំនៅថ្មីនៅប្រទេសទីបីគឺជាជម្រើសដ៏សំខាន់សម្រាប់អនាគតរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain ក៏បានសម្តែងការព្រួយបារម្ភអំពីសមត្ថភាពរបស់ប្រទេស ក្នុងការទទួលយកជនភៀសខ្លួនថ្មី និងបានអំពាវនាវឱ្យប្រទេសដទៃ រួមទាំងឥណ្ឌា ចែករំលែកទំនួលខុសត្រូវ។ លោកក៏បានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើកងទ័ពអារ៉ាកាន ដើម្បីបញ្ចប់អំពើហិង្សានៅរដ្ឋរ៉ាឃីន។

អត្ថបទដែលជាប់ទាក់ទង