**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

លោក ត្រាំ សន្យាដកហូតពន្ធ ១០០ភាគរយ លើទំនិញមកពីប្រទេស ដែលគេចវេសប្រើប្រាស់ប្រាក់ដុល្លារ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងដកហូតពន្ធលើទំនិញដែលនាំចូលមកពីប្រទេស ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដែលជាគោលនយោបាយពន្ធគយថ្មីមួយទៀត សម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ថ្លែងទៅកាន់ការប្រមូលផ្តុំសម្រាប់យុទ្ធនាការបោះឆ្នោត នៅរដ្ឋវីនកូស៊ីន លោក ត្រាំ បានបញ្ជាក់ថា៖ អ្នក (ប្រទេស) ចាកចេញពីប្រាក់ដុល្លារ ហើយអ្នកមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ពីព្រោះយើងនឹងដកហូតពន្ធ ១០០% លើទំនិញរបស់អ្នក។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោក ត្រាំ និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់គាត់អំពីវិធីដាក់ទណ្ឌកម្មលើប្រទេសជាសម្ព័ន្ធមិត្ត ឬសត្រូវដែលស្វែងរកមធ្យោបាយសកម្ម ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារ។

ប្រភពដែលបានដឹងពីកិច្ចការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg News កន្លងមកថា ជម្រើសនានាក្នុងការដាក់ទណ្ឌកម្មរួមមានការគ្រប់គ្រងការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ និងការដកហូតពន្ធគយជាដើម។

លោក ត្រាំ ដែលជាអ្នកឱបក្រសោបគោលនយោបាយពាណិជ្ជកម្មគាំពារនិយម ជាយូរមកហើយនោះបានឲ្យដឹងថា ប្រាក់ដុល្លារបាននិងកំពុង «ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ» អស់រយៈពេលប្រាំបីឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូងបានពិភាក្សាអំពីការងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារនៅឯកិច្ចប្រជុំកំពូលមួយកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ លោក ត្រាំ បានបញ្ជាក់ថា លោកចង់ឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកដដែល ពោលគឺជាការសន្យាដែលគាត់បានបន្តធ្វើឡើង នៅឯការប្រមូលផ្តុំសម្រាប់យុទ្ធនាការនោះឆ្នោតរបស់គាត់កាលពីថ្ងៃសៅរ៍។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា ទោះបីជាឥទ្ធិពលប្រាក់ដុល្លារបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏រូបិយប័ណ្ណអាមេរិកនេះនៅតែមានចំនួន ៥៩% នៃទុនបម្រុងរូបិយប័ណ្ណបរទេសផ្លូវការនៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ស្របពេលដែលប្រាក់អឺរ៉ូជាប់ចំណាត់ថ្នាក់ទីពីរគឺមានប្រហែល ២០%។ នេះបើយោងតាម Bloomberg។

អត្ថបទដែលជាប់ទាក់ទង