**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

គ្រប់ភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ការយល់ដឹងនិងផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុមការងារដើរព្រៃ កីឡាករ កីឡាការិនី ឡើងភ្នំ និងវិស័យឯកជន បានចូលរួមផ្សព្វផ្សាយភាពស្អាត បៃតង និងដាំកូនឈើ ជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន ស្ថិតនៅភូមិភ្នំតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការរស់នៅប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព ដែលបានកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តបន្ថែមដល់អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមបង្កើតភាពស្អាត កាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិក តាមរយៈយុទ្ធនាការបន្តបន្ទាប់ របស់ក្រសួងបរិស្ថាន ដែលក្នុងនោះក្នុងជំហានទី១ គឺការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្តិកទេ» និងចូលរួមអនុវត្តរើសសំរាម ប្លាស្ទិក សម្អាតផ្ទះ និងមូលដ្ឋានរបស់ខ្លួនឱបានស្អាត តាមរយៈយុទ្ធនាការអនុវត្តគឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកន្លងមកទទួលបានការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស ហើយនៅក្នុងជំហានបន្ទាប់នោះប្រជាពលរដ្ឋត្រូវចេះទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីភាពស្អាតនៅតាមផ្ទះសម្បែង ក្នុងមូលដ្ឋាន និងកម្ពុជាស្អាតទាំងក្នុង និងលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយការងារបរិស្ថានជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន អ្នកចូលរួម បានចែកសម្ភារសិក្សា សម្ភារការិយាល័យ អំពូលភ្លើងសូឡា និងថ្នាំពេទ្យមួយចំនួន ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងបានចូលរួមដាំកូនឈើ ចំនួន១៥០ដើម ដែលផ្តល់ជូនដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ជួយបង្កើនភាពបៃតង ដល់មូលដ្ឋានសាលារៀនក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង