**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ជា សុមេធី៖ ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ធ្វើឱ្យកុមារអាចចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ គឺដើម្បីបន្តផ្តល់ការលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ខាងមុខនេះ និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅរបស់ពួកគេ ដែលការឧបត្ថម្ភនេះមានវិសាលភាពគ្របដណ្តប់លើសិស្សានុសិស្ស ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ និងកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅទីស្តីការក្រសួង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌អាចមកចុះឈ្មោះចូលរួមទទួលផលពីកម្មវិធីបានគ្រប់ៗគ្នា គឺទាមទារឱ្យមានការពង្រឹងបន្ថែមទាំងយន្តការគ្រប់គ្រង សមត្ថភាព ការផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក៏ដូចជាក្រុមគោលដៅ ទើបអាចឈានទៅសម្រេចជោគជ័យបាន ហើយថាចំពោះវត្តមានរបស់អ្នកចូលរួមក្នុងសិក្ខាសលានៅថ្ងៃនេះ វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវបានកំណត់យ៉ាងច្បាស់ថា ជាតួអង្គសំខាន់ៗ ក្នុងការរួមចំណែកសម្រេចបាននូវភាពជោគជ័យ សម្រាប់ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកន្លងមក ដែលបានផ្តល់ឱកាសឱ្យកុមារបានចុះឈ្មោះចូលរៀន មករៀនទៀងទាត់ ព្រមទាំងបានបង្កើនគុណភាពអប់រំនៅគ្រប់កម្រិតសិក្សាបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ក៏មិនបានកាត់ផ្តាច់ទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡានោះដែរ ដោយគ្រាន់តែបង្វែរការបើកផ្តល់សាច់ប្រាក់ឱ្យមកស្ថិតក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ហើយក្រសួងអប់រំ យុវជន និងកីឡា នៅតែដើរតួយ៉ាងសំខាន់លើការងារបច្ចេកទេសអប់រំ និងការអនុវត្តលក្ខខណ្ឌដដែល៕

អត្ថបទដែលជាប់ទាក់ទង