**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អភិបាលខេត្តសៀមរាប សង្ឃឹមថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នានាក្នុងខេត្ត នឹងនាំមកនូវភាពទាក់ទាញដល់ទេសចរជាច្រើន


ភ្នំពេញ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានប្រតិភូបានរៀបរាប់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងកម្ពុជា-ចិន និងបង្ហាញពីគោលជំហរនយោបាយជាមិត្តដែកថែបរវាងភាគីទាំងពីរក្នុងការពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ បន្ថែមលើសពីនោះ ឯកឧត្តម ប្រធានប្រតិភូ ក៏បានជម្រាបអំពីព្រឹត្តិការណ៍មួយចំនួនដែលនឹងត្រៀមរៀបចំនៅក្នុងខេត្តសៀមរាប នាចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍មហាសន្និបាតខេត្ត/ក្រុងសម្ព័ន្ធមិត្តកម្ពុជា-ចិន កម្មវិធីទេចរកម្ពុជា-ចិន កម្មវិធីសម្រាប់អ្នកសារព័ត៌មានចិន និងកម្មវិធីផ្សេងៗទៀត ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរំភើប និងរីករាយបំផុតចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម អភិបាលខេត្ត និងសហការី នៃរដ្ឋបាលខេេត្ត ហើយក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាព ឯកឧត្តម ប្រធានប្រតិភូ បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំថា នឹងជួយបន្តផ្សព្វផ្សាយពីវប្បធម៌កម្ពុជា និងជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តសៀមរាប តាមរយៈការស្នើសុំឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាក់ក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានសម្ដែងនូវក្ដីរីករាយ គាំទ្រ និងលើកសរសើរពីឆន្ទៈរបស់ភាគីប្រតិភូ​ចំពោះការជួយជ្រោមជ្រែងលើវិស័យមួយចំនួនក្នុងខេត្ត ជាពិសេសវិស័យទេសចរ ដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនោះ។ ម្យ៉ាងវិញទៀត ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថាការបង្កើតឱ្យមានព្រឹត្តិការណ៍នានានៅក្នុងខេត្តសៀមរាប ពិតជាអាចនាំមកនូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន។

ជាមួយគ្នានេះ​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង