ប្រជាពលរដ្ឋស្រុកអន្លង់វែង ទៅទស្សនាប្រាសាទតាមាន់ ដោយសេចក្តីសប្បាយរីករាយ និងពោរពេញដោយមោទនភាពបំផុត
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋស្រុកអន្លង់វែង អញ្ជើញទស្សនាប្រាសាទតាមាន់ ដោយសេចក្តីសប្បាយរីករាយ និងពោរពេញដោយមោទនភាពបំផុត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ឱ្យដឹងថា “ បងប្អូនប្រជាពលរដ្ឋស្រុកអន្លង់វែង អញ្ជើញទស្សនាប្រាសាទតាមាន់ ដោយសេចក្តីសប្បាយរីករាយ និងពោរពេញដោយមោទនភាពបំផុត បន្ទាប់ពីទស្សនាប្រាសាទដូនតាខ្មែរដ៏ពិសិដ្ឋ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកទស្សនាប្រាងប្រាសាទកេរ្តិ៍តំណែលដូនតាខ្មែរយើង”៕