**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ

ក្រសួងការងារ និងក្រុមហ៊ុនRMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺនកូនជាងលើការបណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវាសាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលRMA នឹងទទួលយកសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។

បន្ថែមពីនេះ តាមរយៈអនុស្សរណៈដែលបានចុះហត្ថលេខានាពេលនេះ ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការជំនាញរបស់ក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកបណ្តុះបណ្តាល និងបំពេញកង្វះខាតធនធានមនុស្សផងដែរ។

ទន្ទឹមនឹងនេះ លោក ងន សាំង ក្នុងឱកាសនៃពិធីចុះអនុស្សរណៈបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានលើកឡើងពីគោលការណ៍ថ្មីដែលនឹងអនុវត្ត ដោយការផ្តល់ឱកាសដល់បុគ្គលិកឱ្យទទួលបាននូវការបណ្តុះបណ្តាលជំនាញក្រៅម៉ោង ដែលអាចជួយទាំងក្រុមហ៊ុនឱ្យមានអ្នកបំពេញការងារ និងជួយដល់សិក្ខាកាមទទួលបានប្រាក់កម្រៃផងដែរ។ ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន RMA បានផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស និស្សិត ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដៃគូ ជាមួយនឹងឱកាសការងារតាមរយៈការជ្រើសរើសក្នុងចំណោមអ្នកហាត់ការ ឬកម្មសិក្សាដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ឱ្យក្លាយជាបុគ្គលិករបស់សហគ្រាសគ្រឹះស្ថានដៃគូ ហើយកិច្ចសហការនេះ ក៏នឹងចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ និងការពង្រឹងធនធានមនុស្សនៅកម្ពុជាស្របតាមតម្រូវការទីផ្សារការងារ។

មួយវិញទៀតអនុស្សរណៈនេះ នឹងធ្វើឱ្យសិក្ខាកាមដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចពង្រឹងសមត្ថភាពសិក្ខាកាមឱ្យកាន់តែប្រសើរ និងផលិតភាពខ្ពស់បន្ថែមតាមរយៈការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ជាមួយគ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន RMA៕

អត្ថបទដែលជាប់ទាក់ទង