សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ដែលបានចូលរួមនូវថវិកា ៥លានរៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ ដែលបានចូលរួមនូវថវិកា ដោយស្ម័គ្រចិត្ត ចំនួន ៥.០០០.០០០រៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
សារលិខិតថ្លែងអំណរគុណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចខាងក្រោម៖
«ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តរបស់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ ដែលបានចូលរួមនូវថវិកា ដោយស្ម័គ្រចិត្ត ចំនួន ១០.០០០.០០០រៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី សបញ្ជាក់អំពីឆ្លងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយចីរភាព។
ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ ខ្ញុំសូមជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ» ៕