**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បិទវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីបិទវគ្គ បំប៉នជំនាញស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

ធ្វើសេចក្តីរាយការណ៍សង្ខេបនាឱកាសនោះ លោកវរសេនីយ៍ឯកគី មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានលើកឡើងថា៖ ដោយអនុវត្តតាមចំណាដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីពីការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញ ដើម្បី ឆ្លើយតបចំពោះការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍និងបង្ការរបួសស្នាមចំនួន២វគ្គគឺ៖ជំនាញសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍និងជំនាញឆ្លើយតបការសង្រ្គោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដល់ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន៤២រូប ស្រី១០រូប ក្នុងនោះ៖មន្ត្រីនគរបាលការិយាល័យចរាចរណ៍ខេត្តចំនួន១៤រូប ស្រី៣រូប ,ការិយាល័យសុខាភិបាលចំនួន៥រូប ស្រី២រូប, ការិយាល័យបង្ការ-ពន្លត់ អគ្គីភ័យចំនួន៥រូប ស្រី៤រូប និងមន្ត្រីនគរបាលចរាចរណ៍មកពីតាមបណ្តា ស្រុក ក្រុងទាំង៩ចំនួន១៨រូប ស្រី១រូប ។ សិក្ខាកាមទាំងអស់ទន្ទឹមនឹងការតក់ត្រានៃមេរៀននីមួយៗ គឺ បានអនុវត្តជាក់ស្តែងតាមខ្លឹមសារនៃមេរៀនផងដែរ ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ បានថ្លែងថា៖ ក្នុងនាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងក្នុងនាមលោកផ្ទាល់ សូមថ្លែងនូវការកោតសរសើរដល់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានខិតខំយកអស់ស្មារតីបំពេញភារកិច្ចរបស់ខ្លួនក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងបានធ្វើផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ លេខ៣៩អ.ន.ក្រ ទៅដល់គ្រឹះស្ថាននិងវិទ្យាល័យ អនុវិទ្យាល័យនានា បានល្អប្រសើរ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានថ្លែងនូវការកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំក្របជញ្ជក់លើខ្លឹមសារនៃមេរៀន និងអនុវត្តជាក់ស្តែងតាមការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នគ្រូ ទទួលបានលទ្ធផលល្អ ហើយនឹងសូមឲ្យមន្ត្រីដែលបានវគ្គបំប៉ននាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងទាំងនេះទៅបង្ហាត់បង្រៀនដល់មិត្តរួមការងារក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាជួយសង្រ្គោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងបន្តការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៣៩អ.ន.ក្រ តាមគោលការណ៍ណៃនាំរបស់ គ.ស.ច.គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរិតទាប ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ អនុវត្តនូវជំនាញវិជ្ជាជីវៈនិងគោរពនូវន័យរបស់នគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទដែលជាប់ទាក់ទង