**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

អ្វីទៅជា Database និង Database Management System?

ភ្នំពេញ៖ ក្នុងយុគសម័យនៃភាពជឿនលឿនក្នុងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនប្រហែលជាស្គាល់ឬធ្លាប់លឺពីពាក្យ Data ឬ ទិន្នន័យ។

Data ឬ ទិន្នន័យ គឺជាព័ត៌មាននានាដែលទទួលបានការសង្កេត វាស់វែង ស្រាវជ្រាវ ឬការវិភាគជាដើម។ សព្វថ្ងៃនេះ Data ឬទិន្នន័យ បានក្លាយជារឿងដ៏សំខាន់មួយដែលបុគ្គល ក្រុមហ៊ុន ឬស្ថាប័ននានាបាននាំគ្នាយកចិត្តទុកដាក់ក្នុងការប្រមែប្រមូល រក្សាទុកនិងធានាសុវត្ថិភាព ដោយសារវាអាចជាព័ត៌មានសំខាន់ ឬរសើបសម្រាប់ឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នទាំងនោះ។ប្រសិនបើData ឬ ទិន្នន័យ

ត្រូវបានរងការវាយប្រហារ ឬលួចយក នោះឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នមួយ អាចនឹងប្រឈមហានិភ័យនៃការខូចខាត ឬរអាក់រអួលទៅតាមកម្រិតនៃសារៈសំខាន់របស់ទិន្នន័យទាំងនោះ។

ឧទាហរណ៍ដូចជាទិន្នន័យស្តីពីដំណើរការនៃអាជីវកម្មជាដើម,ប្រសិនបើព័ត៌មានបែបនេះត្រូវបានបាត់បង់ ហើយធ្លាក់ទៅក្នុងដៃអាជីវកម្មដែលជាគូរប្រជែង នោះអាជីវកម្មដែលជាម្ចាស់ទិន្នន័យ អាចនឹងរងការខាតបង់ដោយប្រការនានា ដូចជា ការបាត់បង់អតិថិជន ការប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងការបាត់បង់ចំណុចពិសេស ឬសំខាន់ៗនៃអាជីវកម្មរបស់ខ្លួនជាដើម។

ក្រៅពីពាក្យ Data ឬ ទិន្នន័យ នៅមានពាក្យស្រដៀងនេះមួយទៀត​ដែលអ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនក៏ប្រហែលជាធ្លាប់បានស្គាល់ ឬលឺពីវាផងដែរ។ នោះគឺ Database។ តើអ្វីទៅជា Database?

បន្ទាប់ពីបានបកស្រាយអត្ថន័យនៃពាក្យ Data ឬ ទិន្នន័យ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមលើកយកនិយមន័យពាក្យ Database និងមុខងាររបស់វាមកធ្វើការចែករំលែកដើម្បីជាការស្វែងយល់ពី​មូលដ្ឋាននៃដំណើរការទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា។

Database ឬមានន័យ​ជាភាសាខ្មែរថាជា <<មូលដ្ឋានទិន្នន័យ>> ដែលវាគឺជាសំណុំទិន្នន័យដែលត្រូវបានចងក្រង និងរក្សាទុកនៅក្នុងកុំព្យូទ័រ ហើយវាអាចត្រូវបានដំណើរការដោយប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System (DBMS)។

DBMS ផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារក្នុងការទាញយក ដំណើរការ រៀបចំ និងវិភាគសំណុំទិន្នន័យជាលក្ខណៈទ្រង់ទ្រាយធំ និងស្មុគស្មាញ។ វាមានសមត្ថភាពអាចសិក្សា និងវិភាគទិន្នន័យក្នុងទម្រង់ជាច្រើន ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការទាញយក និងដំណើរការទិន្នន័យទាំងនោះក្នុងគោលបំណងណាមួយប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ ជាធម្មតាក្រុមហ៊ុន ឬស្ថាប័ននានាភាគច្រើនបានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យផ្ទៃក្នុងរៀងៗខ្លួន ដើម្បីធ្វើការគ្រប់គ្រងព័ត៌មាននានា ជាពិសេសព័ត៌មានសំខាន់ ឬព័ត៌មានរសើប និងដើម្បីធានាថាព័ត៌មាន ឬទិន្នន័យទាំងនោះត្រូវបានរក្សាទុកដោយសុវត្ថិភាព និងមិនអាចលួចយកឬដំណើរការដោយមជ្ឈដ្ឋានខាងក្រៅនោះទេ។

ការងារថែរក្សាដំណើរការ និងសុវត្ថិភាពប្រព័ន្ធផ្ទុកទិន្នន័យ ជាទូទៅត្រូវបានអនុវត្តដោយក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យា។ ក្រុមហ៊ុន ឬស្ថាប័នមួយ ត្រូវការក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យាដែលខ្លាំង ដើម្បីធានាការការពារពីការវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសគឺប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System នេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង