**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ដោយមានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះឡើង ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករទាំងក្នុង និងក្រៅប្រទេស និងបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយបន្ថែមដល់សាធារណជន និងធុរជនទាំងអស់ឱ្យបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់ពីសក្ដានុពល និងកាលានុវត្តភាពជាពិសេសក្នុងវិស័យស្រូវអង្ករកម្ពុជា សំដៅទាក់ទាញវិនិយោគិន ចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងជាពិសេសលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ និងម៉ាកច្បាស់លាស់សម្រាប់បម្រើទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងន័យបង្កើតការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែង និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រៅពីអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ជាមួយសាជីវកម្ម COFCO នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការនាំចេញអង្ករចំនួន ៥០០ ០០០តោន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួន ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា ដោយក្នុងនោះរួមមានការពិភាក្សាការងារ ស្តីពីការរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង៖ (១). កម្ពុជា និងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) (២). កម្ពុជា និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន (Philippines International Trading Corporation – PITC) (៣). កម្ពុជា និងឥណ្ឌូណេស៊ី ក្នុងការនាំចេញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី ក្នុងបរិមាណ ២៥ម៉ឺនតោន ក្នុងរយៈពេល ៤ឆ្នាំ តាមការព្រមព្រៀងរបស់ប្រមុខដឹកនាំទាំងពីរកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី កន្លងទៅ និង (៤). កម្ពុជា និង Guangdong- Hong Kong – Macao Great Bay Area (GBA)
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ នៃអង្គវេទិកាដូចខាងក្រោម៖ (១). បន្តសហការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនហ្រ្គីនត្រេដ ក្នុងការចូលរួមរក្សាបាននូវសន្តិសុខស្បៀង និងសម្របសម្រួលសម្រាប់ការផ្គត់ផ្គង់និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ (២). ចូលរួមប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាព្រំដែនស្របច្បាប់ ប្រកបដោយក្រមសីលធម៌និងតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់និងរក្សាបានកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ (៣). ចូលរួមលើកកម្ពស់ និងការការពារកម្មសិទ្ធិបញ្ញា តាមរយៈការកសាងនិងជំរុញផ្សព្វផ្សាយម៉ាក ជាពិសេសម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា (៤). សហការគ្នា និងស្វែងរកមតិកែលម្អពីភាគីពាក់ព័ន្ធ និងអនុវត្តវិធានការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាព រក្សាទីផ្សារដែលមានស្រាប់និងពង្រីកទីផ្សារថ្មីបន្ថែម (៥). បន្តកិច្ចសហការជាប្រចាំ ជាមួយអ្នកនាំចូលអង្ករទាំងអស់ដែលជាដៃគូធ្វើពាណិជ្ជកម្មរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង