**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ

ភ្នំពេញ៖ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពី«ការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ គោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងចំណោមប្រទេសនៃមហាអនុតំបន់មេគង្គ ដែលរួមមានប្រទេស ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។

កិច្ចពិភាក្សា បានផ្តោតការយកចិត្តទុកដាក់ ទៅលើប្រធានបទរងសំខាន់ៗរួមមាន៖
-ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយ ( building climate and disasters resilience)
-ការសម្របសម្រួលហិរញ្ញប្បទានដែលគាំទ្រ និងលើកទឹកចិត្តដល់អាជីវកម្មដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ (Facilitating low carbon transition)
-ការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការធ្វើកសិកម្មឆ្លាតវៃ(promoting climate-smart landscapes)
-ការលើកកម្ពស់គុណភាពបរិស្ថានតាមរយៈការត្រួតពិនិត្យការបំពុល និងការគ្រប់គ្រងសំណល់(Enhancing Environmental Quality through pollution control and waste management
-ការប្រើប្រាស់នូវប្រពន្ធ័បច្ចេកវិទ្យា ឌីជីថល ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង និរន្តភាពបរិស្ថាន (Deploying Digital Technologies for climate action and environmental sustainability)
-ការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ធន់នឹងការប្រែប្រួលអាកាសធាតុ និង ការរៀបចំហិរញ្ញវត្ថុធន់នឹងហានិភ័យដែលបង្កមកពីគ្រោះហន្តរាយ (innovation climate and disaster risk financing instruments

ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី បានថ្លែងថា កម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាឆ្នាំ២០២៣-២០២៨» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធសាស្រ្តនេះគឺជាផែនទីចង្អុលផ្លូវ និងជាផែនការសកម្មភាពជាអាទិភាព ដើម្បីធានាបាននូវនិរន្តភាពបរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកម្ពស់សេដ្ឋកិច្ចបៃតង ដើម្បីឆ្ពោះទៅ សម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះផ្តោតទៅលើភាពស្អាត បៃតង និងចីរភាព។ ចំពោះភាពស្អាត យើងផ្តោតទៅលើ ការត្រួតពិនិត្យការបំពុល តាមរយៈការបំពាក់នូវប្រពន្ធ័ត្រួតពិនិត្យការបំពុលទំនើប និងការធ្វើអោយប្រសើរឡើង នូវការវាយតំលៃហេតុប៉ះពាល់បរិស្ថាន។ ចំពោះភាពបៃតង យើងផ្តោតទៅលើការដាំដើមឈើ ដើម្បីធានាបាននូវការគ្រប់គ្រង តំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព និងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។ និងចុងក្រោយគឺ និរន្តភាព យើងផ្តោតទៅលើការត្រួតពិនិត្យអនុលោមភាព ការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វេទិកាដ៏មានសារៈសំខាន់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ ក្រុមការងារនៃប្រទេសនៃមហាអនុតំបន់មេគង្គ នឹងជួបជជែកពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ដើម្បីប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅ និរន្តភាពបរិស្ថាន និង សកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរួមគ្នាពុះពារនូវបញ្ហាប្រឈមនានា ដើម្បីកសាងនូវអនាគត ដ៏ភ្លឺស្វាង សំរាប់មហាអនុតំបន់មេគង្គ។

ក្រៅពីប្រតិភូបណ្តាប្រទេសមហាអនុតំបន់មេគង្គ សិក្ខាសាលាអន្តរជាតិនាពេលនេះ ក៏មានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស និងប្រទេសដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ មួយចំនួន រួមមានប្រទេសដាណឺម៉ាក,អាល្លឺម៉ង់ ,សិង្ហបុរី,ហ្វីលីពីន, មជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានអន្តរជាតិនៃក្រសួងបរិស្ថាន និងអេកូឡូស៊ីចិន, ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ាន នៃប្រទេសចិន និងការិយាល័យកិច្ចសហប្រតិបត្តិការបរិស្ថាន និងអេកូឡូស៊ីខេត្តយូណាន, មជ្ឍមណ្ឌលអាស៊ាន នៃក្រសួងធនធានធម្មជាតិឡាវ មជ្ឍមណ្ឌលជីវចម្រុះឡាវ នាយកដ្ឋានប្រែប្រួលអាកាសធាតុថៃ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង