**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជម្រុញឲ្យអង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីគម្រប់ខួប២០ឆ្នាំ (២០០៤. ២០២៤) នៃការអនុវត្តគម្រោង អង្គការ DAIL COMMUNITY កម្ពុជា នៅសាលសន្និសីទសុខា សៀមរាប ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកស្រី សុខ មីចា ប្រធានអង្គការ DAIL COMMUNITY កម្ពុជា អំពីលទ្ធផលដែលអង្គការបានអនុវត្តក្នុងរយៈពេល២០ឆ្នាំនៅខេត្តសៀមរាប និង ចំណាប់អារម្មណ៍លោក ឆេ អ៊ុលដូ ស្ថាបនិកអង្គការ DAIL COMMUNITY និង លោក ផាក ដូក្វាន់ ឯកអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប រួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់លើគ្រប់ វិស័យ តួយ៉ាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតកាលានុវត្តភាព ប្រព័ន្ធបម្រើសេវាសាធារណៈនានា ប្រព័ន្ធសុវត្ថិភាពសង្គម បរិស្ថាន អនាម័យ និងសុខមាលភាព ការធ្វើឲ្យកាន់តែប្រសើរឡើង ពិសេសធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព និងរបៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ឯកឧត្តមបន្តទៀតថា ការរៀបចំពិធីគម្រប់ខួប២០ឆ្នាំ នៃការអនុវត្តគម្រោងនានារបស់អង្គការ DAIL COMMUNITY បានឆ្លុះបញ្ចាំងបង្ហាញនូវ កិច្ចសហប្រតិបត្តិការដ៏ល្អរបស់ដៃគូអភិវឌ្ឍន៍ អន្តរជាតិ ក្នុងការរួមចំណែកលើដំណើរការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាសម្រាប់ខេត្តសៀមរាប នាពេលកន្លងមក ព្រមទាំងអរគុណ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េ ទាំងអស់សម្រាប់ការបំពេញការងារ ក្នុងស្មារតីមនុស្សធម៌ សង្គមធម៌ តម្លាភាព ក្នុងការ ជម្រុញនូវវឌ្ឍនភាពកម្ពុជាកន្លងមក និងបន្តឆ្ពោះទៅមុខជាបន្តបន្ទាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌នៅកម្ពុជា ចំពោះអង្គការជា អ៊ុល នៅកម្ពុជា ដែលសម្រេចបានលទ្ធផលគួរកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងគ្រួសារ ក្រីក្រនៅក្នុងសហគមន៍ខេត្តសៀមរាប ។

ឯកឧត្តមបានថ្លែងអំណរគុណ និង កោតសរសើរចំពោះអង្គការ ដា អ៊ុល និងលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអភិវឌ្ឍដល់ប្រជាពលរដ្ឋ ឲ្យមានភាពកក់ក្តៅ សីលធម៌ ប្រពៃណី និងចំណេះដឹងផ្សេងៗ សម្រាប់ជាមធ្យោបាយ ក្នុងការរស់នៅក្នុងសង្គម ជាប្រជាពលរដ្ឋល្អ បានទទួលធ្វើការងារជាមន្ត្រីរាជការ ប្រកបការងារក្នុងវិស័យឯកជន និងទៅរៀនបន្ត នៅ បរទេស មានភាពធូរស្រាលជាងមុន ។ សកម្មភាពដ៏ល្អប្រពៃថ្លៃថ្លារបស់អង្គការដា អ៊ុល ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ព្រោះជោគ ជ័យ សម្រេចបាននៅពេលអនាគត គឺជាទំពាំងស្នងឫស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមផែនការយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

ឯកឧត្តមមានជំនឿជឿជាក់ថា ពិធីនាពេលនេះនឹងផ្តល់ឱកាសដល់សហគមន៍ ជា អ៊ុល រួមជា មួយអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីធ្វើការរួមគ្នាជាដៃគូរវាងអង្គការក្រៅរដ្ឋាភិបាល ជាមួយក្រសួង មន្ទីរ ស្ថាប័ន វិស័យឯកជន និង រដ្ឋបាលសមត្ថកិច្ចពាក់ព័ន្ធ ដែលជាចក្ខុវិស័យបង្ហាញពីការរួម ចំណែកជម្រុញ និងលើកទឹកចិត្តបង្កើតកម្មវិធីមនុស្សធម៌នានា ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ក្រីក្រ និង កសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនមានពិការភាព ស្របតាមស្មារតីវប្បធម៌ចែក រំលែក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ និងជម្រុញដល់អង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌នេះ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង