**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។

វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងឡើងជាលើកទី១ ក្នុងឆ្នាំ២០១៣ នៅខេត្តសៀមរាប ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្រោយពីខកខានដោយសារការរាតត្បាត​ជំងឺកូវីដ​១៩។
វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព»។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួន៤រួមមាន៖
១៖ ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា។
២៖ ចែករំលែកដល់អង្គវេទិកាស្តីពីនិន្នាការនៃទីផ្សារ ការដាំដុះ ហិរញ្ញប្បទាន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃស្រូវអង្ករ។
៣៖ ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើវិស័យស្រូវអង្ករកម្ពុជា។
៤៖ ពិភាក្សាស្វែងរកធាតុចូល និងអនុសាសន៍នានា សម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា លើប្រធានបទសំខាន់ៗចំនួន៣រួមមាន៖ ១) «គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា», ២) «គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តរភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ», ៣) «និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង»។

វេទិកាស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៤០០នាក់។ វេទិកានេះអាចប្រព្រឹត្តទៅបានដោយមានការចូលរួមឧបត្ថម្ភថវិកា និងការគាំទ្រពីកម្មវិភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សហគ្រិនខ្មែរ ធនាគារអភិវឌ្ឍន៍ជនបទ និងសកិកម្ម និងវិស័យឯកជនរួមមានធនាគារ ABA, FTB, WING, AMK, Prince ព្រមទាំងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនត្រួតពិនិត្យគុណភាព ក្រុមហ៊ុនម៉ាស៊ីន និងក្រុមហ៊ុនកម្ចាត់សត្វល្អិតជាដើម។

រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។ តាមការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភព​លោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង