**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

អភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ ដល់មន្ទីរពេទ្យ បង្អែក ១៦មករា ខេត្តព្រះវិហារនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីនេះដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន កងកម្លាំងទាំង៣ មន្រ្តីរាជការ សហភាពសហព័ន្ធ យុវជនកម្ពុជា នឹងយុវជនកាកបាទក្រហម ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំស្រុក នឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ដោយមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតពិតជាចាំបាច់ ជាពិសេស គឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារយើង មានតម្រូវការឈាម គិតជាមធ្យមយើង ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ០៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ ហេតុនេះ សូមអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយ ហើយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យមានដំណើរ ការជារៀងរាល់ខែជាប់ជាប្រចាំយ៉ាងហោចណាស់ ១ខែម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជនរងគ្រោះ ដែលមានតម្រូវការឈាម ហើយយើងទាំងអស់គ្នាក៏ប្តេជ្ញាចិត្តថា នឹងមិនទុកឱ្យអ្នកជំងឺណាម្នាក់ ស្លាប់ដោយសារខ្វះឈាមបញ្ចូលនោះឡើយ។

សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៥២នាក់ អ្នកមិនមានលក្ខខណ្ឌ គ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ២៤នាក់ ឈាមដែលបូមបាន ចំនួន២៨នាក់ ក្រុម ឈាម O+ ១២សាក់, AB+ ០៤សាក់, A+ ០៣សាក់, B+ ០៩សាក់៕

អត្ថបទដែលជាប់ទាក់ទង