ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពពន្ធនាគារខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពពន្ធនាគារខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ឆ្លើយតបទៅនឹងការកើនឡើង នៃចំនួនអ្នកជាប់ឃុំ ព្រមទាំងពង្រឹងប្រសិទ្ធភាពការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីពន្ធនាគារខេត្ត ផងដែរ៕