ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤
ភ្នំពេញ៖ នៅព្រឹកថៃ្ងទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងនាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តិនៅសាលប្រជុំធំសាលាខេត្ត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
៣. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។
៣. បញ្ហាផ្សេងៗ – សេចក្តីរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំវេទិការបស់រាជរដ្ឋាភិបាលជាមួយនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្រុមការងារគាំទ្របច្ចេកទេសរបស់រដ្ឋបាលខេត្ត៕