**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន កន្លងមក។

ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់បានប្ដេជ្ញាចិត្តក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។

សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ិននីគែន ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើតការងារដោយផ្ទាល់និងប្រយោល នៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ។

សម្តេចធិបតីបានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង