**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គ្រូបង្រៀនចិននៅកម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ កម្ពុជានិងចិនបានចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។
ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងចិនបានជំរុញការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងកាន់តែរីកចម្រើន នៅប៉ុន្មានចុងក្រោយនេះ ជាពិសេស ភាគីចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ហើយវត្តមានយ៉ាងសកម្មរបស់គ្រូបង្រៀនចិន នៅកម្ពុជាគឺជានិម្មិតសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងកាន់តែរឹងមាំ។ គ្រូជនជាតិចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពួកគេបាននាំមកនូវការអប់រំប្រកបដោយគុណភាព ចំណេះដឹងជ្រាលជ្រៅបង្ហាត់បង្រៀននៅកម្ពុជា ហើយបានជាស្ពានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរ ជំរុញការស្គាល់ពីគ្នា កាន់តែច្បាស់រវាងប្រជាជាតិទាំងពីរ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យមូលធនមនុស្សគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង។ វត្តមានរបស់គ្រូបង្រៀនចិននៅកម្ពុជាបានចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ដោយមានសិស្សានុសិស្សខ្មែរកាន់តែច្រើន រៀនភាសាចិន ជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។

បើតាមឯកឧត្តម ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនមកប្រទេសកម្ពុជា រាប់ពាន់នាក់ ហើយនៅឆ្នាំ២០២៤នេះ មានចំនួនជាង៣០០នាក់បន្ថែមទៀត។ ឯកឧត្តមសង្ឃឹមថា គ្រូបង្រៀនចិននឹងខិតខំបំពេញការងារ ចូលរួមជំរុញការកសាងសហគមវាសនារួម ហើយស្ថានទូតចិនសូមគោរព និងប្តេជ្ញាគំាទ្រពេញទំហឹងចំពោះកិច្ចការងារនេះ។

គ្រូបង្រៀនខ្មែរដែលបានចូលរួមក្នុងកម្មវិធីខាងលើបានបង្ហាញចំណាប់អារម្មណ៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គ្រូបង្រៀនជាជនជាតិចិន ហើយសង្ឃឹមថា ពួកគាត់នឹងបន្តបេសកកម្មបង្រៀនភាសាចិនដល់ជនជាតិខ្មែរ ឲ្យបានកាន់តែសកម្ម ដើម្បីស្វែងយល់ពីគ្នាកាន់តែខ្លាំង និងផ្តល់ចំណេះដឹងភាសាចិនកាន់តែទូលំទូលាយដល់ប្រជាជនខ្មែរ ស្របពេលដែលភាសាចិនកាន់តែមានតម្រូវការលើទីផ្សារការងារ។

ពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នាពេលនោះ ក៏មានវត្តមានចូលរួមពីតំណាងសកលវិទ្យាល័យ ដែលមានបង្រៀនភាសាចិន គ្រូបង្រៀនទាំងខ្មែរ និងចិន ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង