សម្ដេចធិបតី៖ រយៈពេល ១២ខែ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ វិស័យស្រូវអង្ករកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ ពោលគឺចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំចេញអង្ករបានចំនួន ៧០៥,៦៣៨តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩តោន។
ក្នុងឱកាសអញ្ជើញ បិទ «វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤» នៅសណ្ឋាគារសូហ្វីតែល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជារួមការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ពាន់លានដុល្លារ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ៕