**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលផលិតផលកម្ពុជា មានវត្តមាននៅលើទីផ្សារអន្ដរជាតិ ដែលផ្ទុយស្រឡះកាលពី៣០ឆ្នាំមុន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពដែលផលិតផលរបស់កម្ពុជា មានវត្តមាននៅលើទីផ្សារអន្ដរជាតិ ដែលផ្ទុយស្រឡះកាលពី៣០ឆ្នាំមុន ហាងលក់ផលិតផលអាស៉ីដែលសម្ដេចធ្លាប់ចូលនៅសហរដ្ឋអាមេរិក មិនមានផលិតផលណាដែលផលិតនៅប្រទេសកម្ពុជានោះឡើយ។

ក្នុងឱកាសអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផលិតផលកសិកម្មរបស់កម្ពុជាជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងនោះមានទាំងអាមេរិក និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។

សម្ដេចធិបតី បានមានប្រសាសន៍ថា កាលពី៣០ឆ្នាំមុន ពេលដែលសម្ដេចទៅរៀននៅសហរដ្ឋអាមេរិក ដើរចូលទៅក្នុងហាងអាស៊ីអត់ដែលមានផលិតផលខ្មែរទេ ប៉ុន្ដែពេលនេះយើងអាចនិយាយដោយមោទនភាពថា យើងមានផលិតផលកសិកម្មជាច្រើនប្រភេទ បាននាំចេញទៅក្រៅប្រទេស មិនមែនតែសហរដ្ឋអាមេរិក ក៏មាននៅបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ ពិសេសវិស័យឯកជននៅបណ្ដាប្រទេសនានាលើពិភពលោក ដែលបានផ្ដល់កិច្ចសហការល្អជាមួយវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារជំរុញផលិតផលកសិកម្មកម្ពុជាចេញទៅឆាកអន្ដរជាតិ។

សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រៅពីផលិតផលកសិកម្ម មានផលិតផលផ្សេងៗ រាប់ទាំងសម្លៀកបំពាក់ វាយនភណ្ឌ កាតាប កាបូប គ្រឿងអលង្ការ គ្រឿងបង្គុំអគ្គិសនី ដែលផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាមោទនភាពធំរបស់កម្ពុជា នៅក្នុងរយៈពេលឆ្នាំ៣០ឆ្នាំមកនេះ។

ទាក់ទិនវិស័យស្រូវអង្ករវិញ ដែលជាទំនិញមានទីផ្សារខ្លាំងក្នុងការនាំចេញទៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀត សម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យស្រូវអង្ករនេះ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះ ការនាំចូលបរិក្ខារកសិកម្ម និងគ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែងដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង