**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រោងចក្រខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារិ៍ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលស្វាគមន៍អ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង។

សូមរំលឹកថា ក្រុមហ៊ុន ហានេស(ខេមបូឌា)របស់ប្រទេសកូរ៉េខាងត្បូងបាន សម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា រោងចក្រខ្សែដង្គុំអេឡិចត្រនិចរថយន្តយូរ៉ា ហានេស (ខេមបូឌា) បានកើតឡើងរយៈពេលជាង៥០ឆ្នាំមកហើយ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅតាមប្រទេសមួយចំនួនពិសេសប្រទេសកម្ពុជាដែលមានខេត្តកំពង់ស្ពឺជាខេត្តគោលដៅហើយបានដាក់ទុនវិនិយោគប្រមាណជាង១៥លានដុល្លាសហរដ្ឋអាមេរិក។ ទន្ទឹមនិងការបើកទ្វាររោងចក្រខ្សែដង្គុំនេះ ក្រុមហ៊ុនបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ក្នុងនោះមាន៧នាក់ជាជនបរទេស។

អ្នកតំណាងក្រុមហ៊ុនថា បរិយាកាសជោគជ័យ ក្រុមហ៊ុនយូរ៉ាហានេស(ខេមបូឌា)និងបន្តពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដើម្បីបង្កើតការងារឱ្យការកាន់តែសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តនិងបង្កើនប្រាក់ខែឱ្យកាន់ខ្ពស់ផងដែរ។

ជាមួយនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំលឹកឡើងវិញពីការវិវត្តន៍នៃកំណើនរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាដែលនៅក្នុងឆ្នាំ១៩៩៣មានត្រឹមតែ៥១សហគ្រាសប៉ុណ្ណោះ តែបើគិតមកដល់ត្រឹមខែកញ្ញាឆ្នាំ២០២៤ប្រទេសកម្ពុជាមានរោងចក្រសហគ្រាសប្រមាណ ១៩៩៧រោងចក្រសហគ្រាស ហើយបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែបានជាង១លាននាក់។ដែលនេះបានឆ្លុះបញ្ចាំងពីតំលៃនៃសុខសន្តិភាពនិងស្ថេរភាពនយោបាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះក៏បង្ហាញពីទំនាក់ទំនងល្អនៃប្រទេសកម្ពុជា-កូរ៉េផងដែរ។

ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ច និងទាក់ម៉ូយដែលបានដាក់ចេញកម្ពុជាស្វាគមន៍គ្រប់គម្រោងវិនិយោគ ដែលមានផលប្រយោជន៍ដល់ពលរដ្ឋ ដែលជាសក្ដានុពលរបស់កម្ពុជា រួមនិងខេត្តកំពង់ស្ពឺ ដែលបើកឱកាសកាសជូនគ្រប់បណ្ដាវិនិយោគិនទាំងការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងស្រុកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង