**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា

ជនជាតិវៀតណាមខុសច្បាប់ ៦០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ជាបន្តបន្ទាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ក្រោយការស្រាវជ្រាវ អគ្គនាយកដ្ឋានបានរកឃើញជនជាតិវៀតណាមសរុបចំនួន ៦០នាក់បានចូលមករកស៊ី និងធ្វើការខុសច្បាប់នៅកម្ពុជា ហើយអ្នកទាំងនោះកំពុងបញ្ជូនទៅប្រទេសខ្លួនវិញ។

បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅរសៀលនេះថា ក្រោយទទួលបានការណែនាំ និងអនុសាសន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្រាវជ្រាវរកឃើញជនជាតិវៀតណាមខុសច្បាប់សរុបចំនួន ៦០នាក់ដោយក្នុងនោះមានស្រីចំនួន ១៥នាក់។ ក្រោយការស្រាវជាវ និងសាកសួរ បានរកឃើញថាជនជាតិវៀតណាមទាំងនោះពាក់ព័ន្ធទៅនឹងករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ផ្នែកផ្តល់យោបល់តាមប្រព័ន្ធទូរស័ព្ទ (Call Center) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

បន្ទាប់ពីឃាត់ខ្លួន អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបណ្តេញចេញអ្នកទាំង ៦០នាក់ពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ធ្លាប់ស្រាវជ្រាវ និងបណ្តេញចេញនូវជនជាតិវៀតណាមជាបន្តបន្ទាប់ចំនួន២៥នាក់ក្នុងនោះមានស្ត្រីចំនួន ២៣នាក់ និងថ្ងៃទី១២ ខែសីហា បានរកឃើញជនជាតិវៀតណាមសរុបចំនួន ២៨នាក់ផងដែរ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន កាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែងល្បែងស៊ីសងអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង