**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ

បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី១ ដែលរៀបចំដោយបណ្តាញវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិអាស៊ាន (ASEAN-ISIS Network) ដោយមានជំនួយពីលេខាធិការដ្ឋានអាស៊ាន និង GIZ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់។ កិច្ចប្រជុំនេះ ត្រូវបានបើកជាមួយនឹងសន្ទរកថាគន្លឹះ ដោយលោកអគ្គលេខាធិការអាស៊ាន។

កិច្ចប្រជុំដែលមានរយៈពេល ២នេះ មានការចូលរួមពីបញ្ញវន្ត អ្នកជំនាញខាងស្រាវជ្រាវ និងសិក្សាធិការជាង ៥០នាក់ មកពីទូទាំងតំបន់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្ទាន់ៗនានា ដែលអាស៊ានកំពុងប្រឈម។ កិច្ចប្រជុំនេះ រំពឹងថានឹងចេញអនុសាសន៍យុទ្ធសាស្ត្រជាក់លាក់ ហើយនឹងដាក់ស្នើសុំការណែនាំនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅខែតុលា ខាងមុខនេះ។

នៅព្រឹកថ្ងៃដដែល ឯកឧត្តម Raman Ramanouski ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុសប្រចាំអាស៊ាន បានជូនសារតាំងដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម Raman Ramanouski សម្រាប់ការចាប់ផ្តើមភារកិច្ច ហើយបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបេឡារុសនៅទីក្រុងហ្សាការតា។

ជាការឆ្លើយតបឯកឧត្តម Raman Ramanouski បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បេឡារុស ក្នុងការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន តាមរយៈវត្តមានផ្នែកការទូតរបស់បេឡារុស នៅក្នុងតំបន់។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមធ្វើការជាមួយសហគមន៍ការទូត ក្នុងទីក្រុងហ្សាការតា ជាពិសេស ជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសសមាជិកអាស៊ានប្រចាំអាស៊ាន។ ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការរិះរកកិច្ចសហប្រតិបត្តិការបន្ថែម ដូចជា ការបង្កើនការចូលរួមរបស់វិស័យឯកជន ព្រមទាំងការពង្រឹងទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាដើម។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ថា អាស៊ានទន្ទឹងធ្វើការជាមួយបេឡារុស ក្នុងវិស័យដែលមានចំណាប់អារម្មណ៍ទៅវិញទៅមក ដែលបេឡារុស មានជំនាញ និងភាពខ្លាំង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានជូនសារតាំងដល់អគ្គលេខាធិការអាស៊ាន។ សាធារណរដ្ឋបេឡារុស មានចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងប្រទេសសមាជិក ក្នុងវិស័យផ្សេងៗ ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្ម សន្តិសុខស្បៀង និងទេសចរណ៍ ជាដើម។ ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនកិច្ចសន្ទនា និងការចូលរួម រវាងបេឡារុស និងអាស៊ាន សម្រាប់ប្រយោជន៍របស់ប្រជាជនយើង ៕

អត្ថបទដែលជាប់ទាក់ទង