**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យលើបញ្ជីគម្រោងអាទិភាព សម្រាប់ការប្រើប្រាស់ថវិកាជំពូក២១ ឆ្នាំ២០២៥ និងផែនការវិនិយោគសាធារណៈ ៣ឆ្នាំរំកិល

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យលើបញ្ជីគម្រោងអាទិភាពសម្រាប់ការប្រើប្រាស់ថវិកាជំពូក២១ (គម្រោងវិនិយោគផ្ទាល់) ឆ្នាំ២០២៥ និងផែនការវិនិយោគសាធារណៈរយៈពេល ៣ ឆ្នាំរំកិល (២០២៥-២០២៨) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

មុនចាប់ផ្ដើមកិច្ចពិភាក្សា នាយកដ្ឋានជំនាញបានធ្វើបទបង្ហាញ និងរាយការណ៍ជូនអង្គប្រជុំ នូវរបាយការណ៍ទាក់ទងនឹងស្ថានភាពបញ្ជីគម្រោងអាទិភាពសម្រាប់ការប្រើប្រាស់ថវិកាជំពូក២១ (គម្រោងវិនិយោគផ្ទាល់) ឆ្នាំ២០២៥ និងផែនការវិនិយោគសាធារណៈ រយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៨) រួមមាន (១). ស្ថានភាពទូទៅ ៖ ក). បញ្ជីឈ្មោះសាលារួម, ខ). បញ្ជីឈ្មោះសាលាអាទិភាព គ). ផែនការថវិកាឆ្នាំ២០២៥ ជំពូក២១ (គម្រោងវិនិយោគផ្ទាល់), ឃ). បញ្ជីរបស់កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប ឆ្នាំ២០២៥ ង). បញ្ជីឈ្មោះសាលាដែលត្រូវសាងសង់ក្នុងឆ្នាំ២០២៥ និង ច). បញ្ជីអាទិភាព ៣ឆ្នាំរំកិល ។ (២). បញ្ហាប្រឈមផ្សេងៗ និង (៣). គោរពស្នើសុំគោលការណ៍សម្រេច។

ដើម្បីឱ្យការងារប្រព្រឹត្តទៅបានរលូនល្អ ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមការងារ និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ធ្វើការបើកកិច្ចប្រជុំដោយឡែក ដើម្បីផ្លាស់ប្តូរមតិយោបល់ ពិភាក្សាជជែកគ្នាឱ្យបានលម្អិត មានការត្រួតពិនិត្យ ធ្វើផែនការឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហាលើសខ្វះគ្រូនៅតំបន់ទីប្រជុំជនគ្រប់ខេត្ត-ក្រុង និងតម្រូវការអគារសិក្សាផ្សេងៗ លើកទឹកចិត្តឱ្យក្រុមការងារនៅតាមបណ្តារាជធានី-ខេត្ត ឱ្យចូលរួមអនុវត្តលើផែនការនេះជាមួយគ្នា ដើម្បីងាយស្រួលពិនិត្យ និងផ្ទៀងផ្ទាត់គ្នាជាមួយ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ជៀសវាងមានកំហុសឆ្គងផ្សេងៗ សម្របសម្រួលដាក់ផែនការឱ្យចំទិសដៅ ជាពិសេស រឿងអគារចាស់ទ្រុឌទ្រោម សាកល្បងបន្ថែមម៉ោងសិក្សា ដើម្បីពង្រឹងគុណភាពអប់រំ និងរៀបចំឯកសារបូកសរុបការសាងសង់នៅតាមបណ្តាខេត្ត និងតំបន់ផ្សេងៗជាប្រចាំឆ្នាំ ដើម្បីងាយស្រួលពិនិត្យ និងកែសម្រួលជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង